ព័ត៌មានជាតិ
ជនជាតិថៃ៧នាក់ មកស្រុកខ្មែរអត់ច្បាប់ បម្រុងឆ្លងដែនទៅប្រទេសថៃវិញ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន
ជនជាតិថៃចំនួន៧នាក់មកស្រុកខ្មែរគ្មានឯកសារគ្រប់គ្រាន់ហើយ បម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំកម្ពុជា ថៃ ឃាត់ខ្លួន នៅវេលាម៉ោង៧ព្រឹក កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ នៅចំណុចនិយាមការlN១៩៦០ .០២១២៧០១.១៤៩៩៣៣២ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

កំលាំងចម្រុះបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៦នោះ កម្លាំងចម្រុះក្នុងនោះមាន កម្លាំងនគរបាលប៉ុស្ដិ៍សង្កែ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបេង កម្លាំងផ្នែកយោធាសឹករងខេត្តបន្ទាយមានជ័យ និងកម្លាំងយោធាវរ ៥១១ ចុះប្រតិបត្តិការទប់ស្កាត់បានជនជាតិថៃចំនួន៧នាក់ ក្នុងនោះមានស្រី២នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញ។



កម្លាំងចម្រុះ បានឲ្យដឹងបន្តទៀតថា ជនជាតិថៃទាំង៧នាក់ក្រោយ ពីសមត្ថកិច្ចសួរនាំពួកគាត់បានប្រាប់ឲ្យដឹងថា ពួកគាត់មកពីខេត្តឈៀងរ៉ាយប្រទេសថៃ មកស្នាក់នៅក្រុងប៉ោយប៉ែតរយៈពេល១សប្តាហ៍ហើយ ដើម្បីធ្វើការងារបន្ទាប់មកត្រឡប់ទៅប្រទេសថៃវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ បន្ទាប់ពីធ្វើការសាកសួរកម្លាំងសមត្ថកិច្ចចម្រុះបានប្រគល់ពួកគាត់ជូនផ្នែកជំនាញនៃអធិការដ្ឋានស្រុកម៉ាឡៃដើម្បីបន្តនីតិវិធី៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ឃាត់ខ្លួនមនុស្ស១៤នាក់ ជួបជុំផឹកស៊ី និងលេងល្បែងស៊ីសង បំពានវិធានការណ៍បិទខ្ទប់

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក