Connect with us

ព័ត៌មានជាតិ

អាជីវករផ្សារដើមគរលួចចេញពីភ្នំពេញទៅស្រុកកំណើត បានចម្លងកូវីដ១៩ទៅកូនស្រីអាយុ៤ឆ្នាំ

បានផុស

នៅ

លោក អំ ណារ័ត្ន អនុប្រធានមណ្ឌលសុខភាពឃុំព្រែកដំបូកបានឲ្យដឹងនៅព្រឹកថ្ងៃទី២៧មេសានេះថា ២នាក់ប្តីប្រពន្ធដែលជាអាជីវករផ្សារដើមគរបានលួចរត់ចេញពីរាជធានីភ្នំពេញមកស្រុកកំណើតនៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមបានចម្លងជំងឺកូវីដ១៩ទៅកូនស្រីអាយុ៤ឆ្នាំម្នាក់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 លោកបានបន្តថា«យប់មិញនេះខ្ញុំទទួលដំណឹងមកថាក្មេងស្រីឈ្មោះកញ្ញាអាយុ៤ឆ្នាំដែលត្រូវជាកូនបង្កើតរបស់២នាក់ប្តីប្រពន្ធជាលក់ដូរនៅផ្សារដើមគរលួចចេញពីភ្នំពេញមានលទ្ធផលតេស្តមឋមវិជ្ជមាន១៩តាមរយៈការធ្វើតេស្តតាមឧបករណ៍តេស្តរហ័ស»។

លោកបានបន្តទៀតថា ចំណែកសាច់ញាត៨នាក់ទៀតដែលត្រូវជាយាយឳពុកម្តាយមីងនិងក្មួយចំនួន៨នាក់ទៀតមានតេស្តអវិជ្ជមានលើកទី១ដោយរង់ចាំយកសំណាកជាលើកទី២ជាបន្តទៀត។

គួរបញ្ជាក់ថា ប្តីប្រពន្ធពីរនាក់ដែលមានឆ្លងកូវីដ១៩នោះប្តីមានឈ្មោះ ង៉ុយ អាន់ភេទប្រុសអាយុ២៣ឆ្នាំនិងប្រពន្ធមានឈ្មោះណយស្រីកែវអាយុ២០ឆ្នាំដែលពួកគាត់ជាអាជីវករលក់ដូរនៅផ្សារដើមគរបានរត់គេចចេញពីភ្នំពេញកាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០២១ ហើយដោយមានអាការៈមិនសូវស្រួលខ្លួនបានចូលទៅព្យាបាលនៅពេទ្យព្រែកតាម៉ាក់ហើយបានបន្តដំណើរមកដល់ភូមិព្រែកដំបូកក្រោមនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០២១ត្រូវបានរថយន្តសាម៉ុយស្រុកប្រតិបត្តិស្រុកស្រីសន្ធបញ្ជួនទៅធ្វើចត្តាឡីស័កនៅខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី២៥មេសា។

២នាក់ប្តីប្រពន្ធនោះមានអ្នកប៉ះពាល់ផ្ទាល់ជាសាច់ញាតចំនួន៩នាក់ត្រូវបានបញ្ជួនទៅធ្វើចត្តាឡិស័កនៅខេត្តកំពង់ចាមនិងអ្នកប៉ះពាល់ប្រយោលចំនួន១២ផ្សេងទៀតកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនដើម្បីតាមដានសុខភាពបន្តនិងអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម