Connect with us

ព័ត៌មានជាតិ

អាជ្ញាធររាជធានីសហការជាមួយកងទ័ព បន្តដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋក្រីក្រនៅតំបន់បិទខ្ទប់ ជាង១ម៉ឺន គ្រួសារ

បានផុស

នៅ

អាជ្ញាធរតាមខណ្ឌនីមួយៗបានសហការជាមួយកងទ័ពជើងគោក ដឹកជញ្ជូនស្បៀងអាហារដើម្បីចែកជូន ដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ រាជធានីភ្នំពេញ។

កាលពីថ្ងៃទី ២៦ ខែមេសា អាជ្ញាធរខណ្ឌនីមួយៗ និងកងទ័ពជើងគោក បានដឹកជញ្ជូនស្បៀងអាហារទៅជូនទៅបងប្អូនប្រជាពលរដ្ឋចំនួន១២០០០គ្រួសារក្នុងនោះរួមមាន ខណ្ឌសែនសុខ៥០០គ្រួសារ ខណ្ឌព្រែកព្នៅ១៥០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន៥០០គ្រួសារ ខណ្ឌជ្រោយចង្វា ៥០០គ្រួសារ ខណ្ឌដូនពេញចំនួន៧០០គ្រួសារ ខណ្ឌ៧មករា​​១០០០គ្រួសារ ខណ្ឌទួលគោក៣០០គ្រួសារ ខណ្ឌចំការមន៣០០គ្រួសារ ខណ្ឌបឹងកេងកង៥០០គ្រួសារ និងខណ្ឌច្បារអំពៅចំនួន៥០០គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿងក្នុងការនាំស្បៀងអាហារទាំងនេះទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌខាងលើ ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម៕

អត្ថបទ៖ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម