ព័ត៌មានជាតិ
ប្រទេសជាតិកំពុងមានទុក្ខ ឆ្លៀតលក់អាល់កុលក្លែងក្លាយ បង្ក្រាបបានជាង ៤០០ លីត្រ
ព្រៃវែង៖ នៅរសៀលថ្ងៃទី២៦ខែមេសា ឆ្នាំ២០២១ លោក អ៊ុត សុភាព ប្រធានសាខាការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តព្រៃវែង ដោយមានការសហការពីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាពទំនិញយុទ្ធសាស្រ្តមានអាល់កុល ម៉ាស់ និងទំនិញប្រើប្រាស់មួយចំនួនទៀតនៅតាមបណ្តាឱសថស្ថាន តូប ក្នុងផ្សារក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្រោយពីទទួលបានព័ត៌មានស៊ើបអង្កេត ដោយបានសហការជាមួយអាជ្ញាធរដែនដី ជាពិសេសព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង បានចុះទៅបង្ក្រាបកន្លែងលក់និងចែកចាយអាល់កុលក្លែងក្លាយ ១ កន្លែង មានទីតាំងនៅផ្ទះសំណាក់ណាវី ស្ថិតនៅភូមិ ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញអាល់កុលដែលជាមេតាណុលសរុបចំនួន ១២ កាន និង ១៦៣ ដប ស្មើនឹង ៤៥០,៥ លីត្រ និងទំនិញខូចគុណភាពហួសកំណត់ថ្ងៃប្រើប្រាស់មួយចំនួនទៀត ដូចជា មីកញ្ចប់ ត្រីខកំប៉ុង ទឹកម្ទេស ទឹកខ្មេះ ជាដើមសរុបចំនួន ៨,6 គីឡូក្រាម ត្រូវបានដកហូតយកមករក្សាទុកដើម្បីកំទេចចោល ។
ក្នុងការចុះបង្ក្រាប មន្រ្ទីជំនាញបានសំណូមពរដល់អាជីវករកុំឆ្លៀតឱកាសលក់ផលិតផលម៉ាស់ អាល់កុល សម្រាប់លាងសំអាតដៃ កឹបកេងយកផលចំណេញហួសហេតុ និងណែនាំដល់ប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណាដែលគ្មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ ដើម្បីជៀសវាងការទិញផលិតផលក្លែងក្លាយ ឬគ្មានគុណភាព យកមកប្រើប្រាស់នាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត៕
អត្ថបទ៖ សៅគ្រី
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក