ព័ត៌មានជាតិ
អ្នកតំណាងរាស្ត្រខ្មែរ ដែលកំពុងសម្រាកព្យាបាល ចេញសារគ្រើនរំលឹក
លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រ ខេត្តព្រះវិហារ បានចេញសារបញ្ជាក់ពីសុខភាព បន្ទាប់ពីរូបលោកស្ថិតក្រោមការតាមដានព្យាបាល ជំងឺកូវីដ-១៩។
ថ្លែងតាមបណ្ដាញសង្គម នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកតំណាងរាស្ត្រ សួស យ៉ារ៉ា បានអរគុណចំពោះសារលើកទឹកចិត្តពីញាតិ មិត្ត និងថា ស្ថានភាពរបស់លោកនៅធម្មតា មិនទាន់មានការវិវឌ្ឍន៍ណាមួយដែលគួរបារម្ភឡើយ ហើយលោកបានអនុវត្តការធ្វើចត្តាឡីស័កយ៉ាងម៉ឺងម៉ាត់ទៀតផង ។
លោកក៏បានច្រានចោលផងដែរថា លោកពុំបានទៅទិវាបុណ្យឯករាជ្យ ឫទីណាផ្សេងៗឡើយ ហើយកុំយកបញ្ហា កូវីដ ធ្វើជាល្បែងនយោបាយ ឫភូតកុហក ឫប្រឌិត ដើម្បីបំភ័យសាធារណ:ជន។
អ្នកតំណាងរាស្ត្រ សួស យ៉ារ៉ា បានលើកឡើងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាមេដឹកនាំល្អ និងជាទីទុកចិត្តបំផុតក្នុងការគ្រប់គ្រងសភាពការណ៍ ក្នុងគ្រាលំបាក ហើយជាពិសេសគឺ លោកទាំងពីរ បានយកសុខទុក្ខប្រជាជនជាចម្បង។
លោកបានស្នើដល់ថ្នាក់ដឹកនាំ មន្ត្រី និងប្រជាជន រួមសាមគ្គីគ្នាអនុវត្តវិធានការ ក្រសួងសុខាភិបាល យកឈ្នះព្រឹត្តិការណ៍៣វិច្ចិកា ដោយមិនមានការឆ្លងទៅសហគមន៍ ។
សូមបញ្ជាក់ថា លោក សួស យ៉ារ៉ា ជាអ្នកតំណាងរាស្ត្រ ត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីរូបលោក មានការប្រាស្រ័យទាក់ទងក្នុងព្រឹត្តិការណ៍៣វិច្ចិកា កន្លងមក៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ