Connect with us

ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ចបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ​កូវីដ​លើកទី២​ជោគជ័យ

បានផុស

នៅ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់បុគ្គលិកមន្ត្រីរាជការក្រសួងចំនួន ២ លើកទទួលបានជោគជ័យស្របតាមផែនការរបស់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា ថាកិច្ចដំណើរការនៃការចាក់វ៉ាក់សាំងនេះអាចប្រព្រឹត្តិទៅបានដោយរលូននិងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុកគឺអាស្រ័យដោយមានការជំនួយពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោដែលបានផ្ដល់ជាក្រុមគ្រូពេទ្យជំនាញការប្រឹក្សាយោបល់និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រចាំបាច់មួយចំនួនទៀតសម្រាប់គាំទ្រកិច្ចដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយសម្រេចបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយតាមបទដ្ឋានបច្ចេកទេសវេជ្ជសាស្ត្រសុខាភិបាលនិងស្របតាមការណែនាំរបស់គណៈកម្មការ(គវក១៩)។

លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចថ្លែងថា ការផ្ដល់ការគាំទ្រនេះពិតជាបង្ហាញអោយឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងសមាគមនិងក្រសួងស្ថាប័ននិងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុហើយសកម្មភាពដ៏ប្រពៃនេះគឺជាវិភាគទានដ៏សំខាន់ក្នុងការចូលរួមចំណែកសម្រេចឲ្យបាននូវគោលដៅដោយសារសុខសុវត្ថិភាពសង្គមនិងសុខមាលភាពសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម