Connect with us

ព័ត៌មានជាតិ

លោក ​វង សូត ​សំណូមពរ​ដល់​បងប្អូន​អ្នក​ទទួលផល​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ក្នុង​តំបន់​ប្រឈម​កូ​វីដ​-១៩ មេត្តា​អត់ធ្មត់​ជឿជាក់​លើ​អនុសាសន៍​សម្តេច​តេ​ជោ​ចុះ​​

បានផុស

នៅ

​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​សំណូមពរ​ដល់​បងប្អូន​អ្នក​ដែល​ទទួលផល​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នៅ​ក្នុង​តំបន់​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩​មេត្តា​អត់ធ្មត់​ហើយ​ជឿជាក់​លើ​អនុសាសន៍​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ចុះ​ដែល​អ្វីៗ​នឹង​ល្អ​ប្រសើរ​ឡើងវិញ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រសិនបើ​អាច សូមមេត្តា​អត់ធ្មត់​បន្តិច​សិន ពោលគឺ​កុំ​ទាន់​អាល​ទៅ​បើកប្រាក់​របស់ខ្លួន​ឡើយ សូម​មេត្តា​រង់ចាំ​ដល់​ស្ថានភាព​ធូរស្រាល​បន្តិច វា​ជាការ​ប្រសើរ គឺ​ដើម្បី​ចៀសវាង នូវ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ទៅ​បងប្អូន​ក៏ដូចជា​ក្រុម​គ្រួសារ និង សហគមន៍​កាន់តែ​ធំ​ថែមទៀត ។ នេះ​គឺជា​សំណូមពរ​របស់​លោក​វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលជា​ក្រសួងសាមី​អនុវត្ត​នៃ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​នាពេល​ម្សិល​មិ​ញ ក្នុង​ឱកាស​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នក​សារ​ព័ត៌មាន​ក្នុងស្រុក​។​

​លោក​រដ្ឋ មន្ត្រី​បាន​បន្តថា បច្ចុប្បន្ន​តំបន់​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចាត់​ចូល​ជា​តំបន់​ប្រឈម​ខ្លាំង​គឺ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត កណ្តាល ខណៈ ក្រុងព្រះសីហនុ ក៏មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ច្រើន​ណាស់ដែរ។ ដោយឡែក​ចំពោះ​ថវិកា នៃ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ វិញ​បើទោះបីជា​អ្នកទទួលផល មិនទាន់បាន​ទៅ​បើកប្រាក់​របស់ខ្លួន​នៅពេលនេះ​ក្តី ក៏​ថវិកា​ទាំងនោះ មិនបាន​បាត់បង់​ទៅណា​ដែរ ពោលគឺ​ថវិកា​ទាំងនោះ នឹង​បន្ត​នៅក្នុង​គណនេយ្យ​របស់ខ្លួន ដែល​បងប្អូន​នឹង​អាច​ទៅ​បើក​នៅពេល​ក្រោយ​ទៀត​បាន​គ្រប់ពេលវេលា​ទាំងអស់​។​

​លោក​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ដាក់ឱ្យអនុវត្ត​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ​២០២០ បានសេចក្តីថា បច្ចុប្បន្ននេះ​ កម្មវិធី​កំពុងស្ថិត​នៅក្នុង​ខែ​ទី​១០ ឆ្នាំ​២០២១ របស់ខ្លួន ដោយ​គិត​ជា​មធ្យម​មាន​អ្នកទទួលផល​ចន្លោះ​ពី ៧០ ម៉ឺន ទៅ ៧១ ម៉ឺន គ្រួសារ ក្នុង ១ ខែ ហើយ​គិត​មកដល់ពេលនេះ កម្មវិធី​បាន​ចំណាយ​ថវិកា ដែលជា​ថវិកា​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​សុទ្ធសាធ អស់​ប្រមាណ​ជា​ជិត ៣០០​លាន ដុល្លារ​អាមេ​រិ​ក​ហើយ៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម