ព័ត៌មានជាតិ
ស្ត្រីម្នាក់កំពុងព្រោះស្រូវពេលមេឃកំពុងភ្លៀង ត្រូវរន្ទះបាញ់ស្លាប់មួយរំពេច
បាត់ដំបង ៖ ស្ត្រីម្នាក់កំពុងតែព្រោះស្រូវនៅលើភ្លឺស្រែ ស្រាប់តែរន្ទះបាញ់ចំបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង បើតាមសំដីអ្នកក្នុងភូមិក្បែរកន្លែងកើតហេតុបានឲ្យដឹង។
នគរបាលបានប្រាប់ឲ្យដឹងដែរថា គ្រោះថ្នាក់ធម្មជាតិនេះបានកើតឡើងនៅជិតវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅត្រង់ចំណុចបឹងខ្ទំ ក្នុងភូមិព្រៃទទឹង ឃុំបាយដំរ៉ាំ ស្រុកបាណន់ ខេត្តបាត់ដំបង។
សមត្ថកិច្ចបន្តថា មុនកើតហេតុស្ត្រីរងគ្រោះបានទៅព្រោះស្រូវនៅក្បែរភូមិជាមួយនឹងប្តីចៃដន្យក៏ត្រូវមេឃធ្លាក់ភ្លៀងមួយមេស្របពេលដែលប្តីកំពុងអង្គុយនៅលើគោយន្តស្ត្រីជនរងគ្រោះបានឈរនៅក្បែរគ្នាចំងាយប្រមាណ១.៥០ម៉ែត្រ ក៏ត្រូវរន្ទះភ្លើងបាញ់ស្រោចមកលើខ្លួនស្ត្រីរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ជនរងគ្រោះស្លាប់ឈ្មោះប៉ាក សល់ ភេទស្រី អាយុ៥២ឆ្នាំ ចំណែកឯបុរសជាប្តីមានឈ្មោះឈន ជាអាយុ៥៣ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងភូមិឃុំកន្លែងកើតហេតុខាងលើ។ នគរបាលជំនាញភ្លាមៗបានចុះទៅដល់កន្លែងគ្រោះថ្នាក់ ហើយបានធ្វើកោសល្យវិច័យពិនិត្យសាកសពបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន ក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី