ព័ត៌មានជាតិ
កញ្ឆាពីរចម្ការនៅស្រុកគីរីវង់ត្រូវបានសមត្ថកិច្ចបំផ្លាញចោល
ខេត្តតាកែវ៖ ចម្ការកញ្ឆាដែលជលខិលខូចលួចលាក់ដាំដោយខុសច្បាប់២ទីតាំងផ្សេងគ្នា ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីវង់សហការគ្នាឡើងភ្នំរុករកឃើញ និងកាប់បំផ្លាញចោលជាបន្តបន្ទាប់។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ករណីដំណាំកញ្ឆានៅមូលដ្ឋានខេត្ត ជាពិសេសក្នុងស្រុកគីរីវង់ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បើកប្រតិបត្តការឡើងភ្នំរុករកដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់។
ក្នុងនោះបានប្រទះឃើញចម្ការកញ្ឆាចំនួន០២ទីតាំង អាងស្តុបទឹក០២នៅចំណុចដុបខាងលិចភ្នំតូច ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ដែលមានផ្ទៃដីប្រមាណ១២៦ម៉ែត្រក្រឡា។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានកាប់ ដក និងដុតបំផ្លាញដើមកញ្ឆាទាំងអស់ និងកំពុងបន្តស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់បន្ថែមទៀត៕
អត្ថបទ៖ វីរៈ
-
ចរាចរណ៍៤ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ