Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​កោះកុង ចាត់​បញ្ជូន​ម្តាយកូន​២​នាក់​ទៅ​ប្រទេស​ថៃ​វិញ

បានផុស

នៅ

​កោះកុង ៖ អាជ្ញាធរខេត្ត មន្ត្រី​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម និង​សមត្ថកិច្ច​អន្តោប្រវេសន៍ ចាត់​បញ្ជូន​ស្ត្រី​និង​កូន​ទៅ​ប្រទេស​ថៃ​វិញ ក្រោយ​រកឃើញថា​លិខិតឆ្លងដែន​របស់​ពួកគេ​ហួស​សុពលភាព​ប្រើប្រាស់​ទៅហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុវណ្ណ ប៊ុនធឿន ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៧ ខែមេសា នេះ​ថា ស្ត្រី​ជា​ម្តាយ និង​កូន​ជនជាតិ​ថៃ ដែល​ចាត់​បញ្ជូន​ចេញទៅ​ប្រទេស​កំណើត​វិញ​នេះ ទី​១-​ឈ្មោះ​Poov Vanna Pairin អាយុ​៣២​ឆ្នាំ និង​ទី​២​ឈ្មោះ​-Spettoli Tina អាយុ​៥​ឆ្នាំ​។

លោក​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម បន្ថែម​ថា ពួកគេ​ទាំងពីរ​ស្នាក់នៅ​ជាមួយ​ប្តី​ឈ្មោះ SPETTOLI RETO MARC អាយុ​៣៦​ឆ្នាំ ជនជាតិ​ស្វី​ស កាន់​លិខិតឆ្លងដែន​លេខ X6760782 ទិដ្ឋាការ លេខ EEX1900261955 ស្នាក់នៅ​ផ្ទះសំណាក់ អូ​តូ ស្ថិតនៅ​ភូមិ​២ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង។

បើ​តាម​លោក សុវណ្ណ ប៊ុនធឿន ការដែល​អាជ្ញាធរ​ខេត្ត សមត្ថកិច្ច​ជំនាញ ព្រមទាំង​មន្ត្រី​ទីស្នាក់ការ​ច្រក សម្រេចចិត្ត​ចាត់​ប​ញ្ចូ​ន​ចេញពី​ខេត្តកោះកុង ប្រទេស​កម្ពុជា​ទៅ​ប្រទេស​កំណើត​វិញ ព្រោះតែ​លិខិតឆ្លងដែន​ពួកគេ​ហួស​សុពលភាព​ប្រើប្រាស់​ហើយ យោង​តាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​។

កន្លងទៅ ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង ធ្លាប់​សហការ​ចាត់​បញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់​២​លើក​មក​ហើយ ដោយ​តប​តាម​សំណើ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។

ដោយ​ឡែក​ព្រឹក​មិញ​នេះ​ដែរ មន្ត្រី​ស្នាក់ការ​ពិនិត្យ​ច្រកទ្វារព្រំដែន​ចាំ​យាម សហការ​អាជ្ញាធរខេត្ត មន្ទីរ​សុខាភិបាល រដ្ឋបាល​ស្រុក​មណ្ឌលសីមា មន្ត្រីនគរបាល​អន្តោប្រវេសន៍ និង​មន្ត្រី​គយ​រដ្ឋ​ករ ផ្តើម​សម្របសម្រួល​ធ្វើតេស្ត​រហ័ស​រក​ជំងឺ​កូ​វី​ឌ​១៩​ចំពោះ​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ ឬ​អ្នករួមដំណើរ​មកពី​ប្រទេស​ចូលមក​ខេត្តកោះកុង​៕​

អត្ថបទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម