Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀម​រាប

បានផុស

នៅ

ខ្មាន់កាំភ្លើងជាជនដៃដល់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តបាត់ដំបង បន្ទាប់ពីបានធ្វើសកម្មភាពបាញ់ប្រហារ​លើ​ស្រ្តីម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ២.៥០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខសាលា​បឋមសិក្សាសាមគ្គី(ផ្លូវជាតិលេខ៦)ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ខ្មាន់កាំភ្លើង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តបាត់ដំបង និងកំពុងនាំខ្លួនឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីបន្តនីតិវិធី។

សូមបញ្ជាក់ថា ជនបង្កមានឈ្មោះ ចាន់ ផល ហៅពៅ អាយុប្រហែល៥០ឆ្នាំ ទីលំនៅភូមិស្វាយធំ ខេត្តសៀមរាប បានប្រើប្រាស់អាវុធម៉ាក K៥៤ លេខ៣៧៦៣ បាញ់ប្រហារលើស្រ្តីម្នាក់ ឈ្មោះ សំអុល សុខដានី អាយុ២៧ឆ្នាំ ទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ភ្នំពេញ រងរបួសធ្ងន់ចំដើមទ្រូងខាងឆ្វេង១គ្រាប់(បៀមគ្រាប់) និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ការបាញ់ប្រហារនេះ ត្រូវបានគេសង្ស័យថា អាចដោយសារទំនាស់ពាក្យសម្តី (ប្រច័ណ្ឌ)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម