Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្មអះអាងមិនដណ្ដើមតួនាទីអាជីវករ និងរកផលចំណេញនៅតំបន់បិទខ្ទប់

បានផុស

នៅ

មន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានចេញមកបញ្ជាក់ពីមូលហេតុដែលក្រសួងលក់ ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដើម្បីសម្រួលផលលំបាក និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ គឺមិនបានដណ្ដើមតួនាទីអាជីវករ ឬរកផលចំណេញពីការលក់ទំនិញនៅតំបន់បិទខ្ទប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មាន ស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទីស្តីការក្រសួងយុត្តិធម៌ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា ការចេញលក់ ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋនៅតំបន់ក្រហម មិនបានដណ្ដើមមុខរបរ ឬតួនាទីរបស់អាជីវករ គឺក្រសួងធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលជំងឺនេះកំពុងរីករាលដាលខ្លាំងក្នុងសហគមន៍។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់បន្តថា ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាមូលដ្ឋានដែលលក់ផ្គត់ផ្គង់ដោយក្រសួងពាណិជ្ជកម្មក្នុងតម្លៃទាបជាងទីផ្សារ រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអីវ ទឹកសុទ្ធ ឆៃប៉ូវ និងស្បៀងមួយចំនួនទៀត ដែលដាក់លក់នៅលើទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម ដោយផ្តល់សេវាដឹកជញ្ជូនដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមលក់ក្នុងតម្លៃទាបជាងទីផ្សារ មិនបានរកផលចំណេញ ព្រមទាំងមិនបានគិតថ្លៃឈ្នួលរៀបចំ និងដឹកជញ្ជូន សំដៅចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវបំផុតនូវវិធានការការពារកូវីដ-១៩ កំណត់ដោយក្រសួងសុខាភិបាល។

គួរបញ្ជាក់ថា ថ្មីៗនេះមានមតិរិះគន់មួយចំនួនជុំវិញការលក់របស់ក្រសួងពាណិជ្ជកម្ម ថា ក្រសួងធ្វើមិនត្រូវតួនាទី និងក្រសួងកំពុងដើរតួនាទីជំនួសអាជីវករជាដើម។ ក្រសួងបានចាត់ទុកការផ្សព្វផ្សាយព័ត៌មានមិនពិត និងមតិវាយប្រហារ បន្ទុចបង្អាក់សកម្មភាពរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងបង្កឱ្យមានការភាន់ច្រលំដល់សាធារណជន បង្កចលាចលក្នុងសង្គម និងធ្វើឲ្យបាត់បង់ទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលពីសំណាក់មហាជនក្នុងបណ្តាញសង្គម និងពីប្រជាពលរដ្ឋនៅមូលដ្ឋានបិទខ្ទប់បណ្តោះអាសន្ន៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៦ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២២ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍២១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម