ព័ត៌មានជាតិ
ផ្សារបន្លែថ្មីតាមផ្លូវវេងស្រេង រៀបចំឃ្លាតពីគ្នាជាងមួយម៉ែត្រ គូសគំនូសខណ្ឌដាច់ៗ កុំឲ្យងាយឆ្លង
ផ្សារលក់បន្លែ ត្រីសាច់ បណ្តោះអាសន្នលើផ្លូវ វេង ស្រេង ជិតផ្សារទួលពង្រ ចាប់ផ្ដើមលក់ដូរ នៅថ្ងៃនេះហើយ។ ផ្សារលក់បន្លែ ត្រីសាច់ ដែលបានរៀបចំឡើងជាបណ្តោះអាសន្នលើផ្លូវ វេង ស្រេង ក្នុងសង្កាត់ចោមចៅទី១ និងទី២ ខណ្ឌពោធិ៏សែនជ័យដែលមានចំនួន១៥០គំនួសបានចាប់ផ្ដើមលក់ដូរ នៅថ្ងៃទី២៨ មេសានេះហើយ ដើម្បីសម្រួលដល់ការទិញម្ហូបអាហារពីប្រជាពលរដ្ឋ និងការបន្ថយបាននូវការរីករាលដាលជម្ងឺកូវីដ-១៩ផងដែរ ។

ការបង្កើតផ្សារថ្មីនៅកណ្តាលទ្រូងផ្លូវនេះធ្វើឡើងដើម្បីឆ្លើយតបជាមួយអាជីវករ និងប្រជាពលរដ្ឋដែល បានស្នើសុំទៅរដ្ឋបាលខណ្ឌពោធិ៏សែនជយ័ ក្នុងរៀបចំផ្សារលក់ដូរមានសុវត្ថិភាព តាមវិធាន៣កុំ ៣ការពារ ហើយថ្ងៃទី២៨ មេសា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌពោធិ៏សែនជ័យ បានសម្រេចដាក់ឲ្យដំណើរការជូនអាជីវករលក់ដូរ។
តាមការបញ្ជាក់ឲ្យដឹងពីរដ្ឋបាលខណ្ឌពោធិ៏សែនជ័យថា ដើម្បីឈានទៅកាត់ផ្តាច់ឲ្យខានតែបាននូវការចម្លងមេរោគកូវីដ-១៩ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពិសេសក្នុងទឹកដីខណ្ឌពោធិសែនជ័យ ដែលត្រូវបានកំណត់ជាតំបន់ក្រហម ក្នុងសង្កាត់ចោមចៅទី១ និងទី២នោះ អាជ្ញាធរបានគិតគួរនិងគួសវាសរៀបចំប្លង់ផ្សារលក់បន្លែ ត្រីសាច់ បណ្តោះអាសន្នលើកំណាត់ផ្លូវ វេង ស្រេង ស្ថិតក្នុងសង្កាត់ ចោមចៅទី១ និងទី២នេះ ជាមួយនិងការអនុវត្តតាមវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមេសាឆ្នាំ២០២១ម្សិលម៉ិញ លោក ហែម ដារិទ្ធ អភិបាលខណ្ឌ ពោធិ៍សែនជ័យ បានដឹកនាំមន្ត្រីជំនាញ ក្រោមឱវាទ ចុះវាស់វែង និងគូរកំនូស កំណត់ទីតាំងរៀបចំផ្សារបណ្តោះអាសន្ននៅទីតាំងខាងលើ ស្ថិតនៅលើកំណាត់ផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ ចោមចៅទី១និងទី២ (ជិតស្តុបទួល ពង្រ) ដើម្បីលក់បន្លែ ត្រី សាច់ គ្រប់ ប្រភេទ ជូនបងប្អូន ប្រជាពលរដ្ឋ ដែលបិទខ្ទប់ ក្នុងតំបន់ក្រហម។



លោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ការបង្កើតអោយមានផ្សារបណ្ដោះអាសន្នខាងលើនេះ គឺក្រោយពីទទួលបានការឯកភាព និងណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ តាមរយៈ video conference កាលពីថ្ងៃ២៦ ខែមេសា ឆ្នាំ២០២១ ។ ចំពោះការរៀបចំ អាជីវករទាំងអស់ ត្រូវមានអនាម័យ, ពាក់ម៉ាស ,មានទឹកអាកុល ជែល និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមការណែនាំរបស់ ក្រសួង សុខាភិបាលនិង វិធានការ ៣ការពារ ៣កុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ ចំណែកអ្នកចូលទិញវិញ ក៏ត្រូវពាក់ម៉ាស ,មានទឹក អាកុលឬជែលជាប់ខ្លួនដែរ ជាមួយនិងការយកកន្ត្រក ឬ ថង់មកពី ផ្ទះរៀងខ្លួនៗ ។ ចំពោះការចេញ ចូល ត្រូវចេញ ចូលតាមផ្លូវឯកទិស ដែលរៀបចំដោយអាជ្ញាធរមានសមត្ថកិច្ច ៕

អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត