ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ អនុញ្ញាតឲ្យមន្ត្រីធ្វើការតាមអនឡាញនៅតាមផ្ទះរៀងៗខ្លួន
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានអនុញ្ញាតឲ្យមន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិធ្វើការតាមប្រព័ន្ធអនឡាញនៅតាមផ្ទះរៀងៗខ្លួនដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រោយព្រឹត្តិការណ៍ ០៣ វិច្ឆិកា។
តាមរយៈសេចក្តីណែនាំក្រសួងអប់រំចុះថ្ងៃទី១១វិច្ឆិកានេះ លោក បណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានបានឲ្យដឹងថាក្រសួងបានអនុញ្ញាតឲ្យមន្ត្រីអប់រំធ្វើការនៅតាមផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ និងផ្អាកការត្រួតពិនិត្យវត្តមានហើយគ្រប់អង្គភាពត្រូវរៀបចំវេនការងារ ដើម្បីធានាកិច្ចការនៅការិយាល័យនីមួយៗ មានដំណើរការជាប្រក្រតី និងមិនរាំងស្ទះដល់ការងាររបស់ស្ថាប័ន។
លោករដ្ឋមន្ត្រីបានបន្តថា ជាមួយគ្នានេះដែរ ត្រូវបន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធឌីជីថល ដូចជា Telegram, Whatsappហើយរាល់កិច្ចប្រជុំត្រូវរៀបចំតាមរយៈប្រព័ន្ធអនឡាញ ដូចជា ZOOM, Microsoft team, Skypeពិសេសអង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពីស្ថានភាពសុខភាពរបស់មន្ត្រី។
លើសពីនេះ ទៀតលោករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីអប់រំទាំងអស់ត្រូវពាក់ម៉ាស់ការពារ ឲ្យបានជាប់លាប់គ្រប់ពេលចេញចូល និងពេលបំពេញការងារនិងត្រូវរក្សាអនាម័យ ដោយលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាល់កុលជាប្រចាំហើយគ្រប់ច្រកចេញចូល ត្រូវកំណត់ឲ្យមានការវាស់កម្ដៅ និងពាក់ម៉ាស់ជាប្រចាំ ក្នុងករណីមិនអនុវត្តតាម មិនត្រូវអនុញ្ញាតឲ្យចូលក្នុងបរិវេណជាដាច់ខាត។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវី-១៩ ត្រូវរាយការណ៍ ឬទូរសព្ទទៅលេខ ១១៥ជាបន្ទាន់៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ចរាចរណ៍១០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ