Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី៖ ក្រុមហ៊ុន ឬអាជីវកម្មត្រូវមានភ្ជាប់នូវឯកសារចាំបាច់ដើម្បីអាចធ្វើដំណើរបាន

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូន ចំពោះក្រុមហ៊ុន ឬអាជីវកម្មដែលត្រូវបានអនុញ្ញាតឱ្យដំណើរការ (ដូចមានចែងក្នុងប្រការ៣នៃសេចក្តីសម្រេចលេខ៤៩ និងប្រការ១ នៃប្រកាសលេខ០៤២របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ) ដើម្បីអាចធ្វើដំណើរទៅបំពេញការងារ ឬប្រកបរបរអាជីវកម្មនោះ នៅក្នុងតំបន់បិទខ្ទប់បាន លោក-អ្នកត្រូវមានភ្ជាប់នូវឯកសារដូចតទៅ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក)  ឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គល (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬសំបុត្រកំណើត) និង ខ)  ឯកសារបញ្ជាក់អំពីការងារ ឬប្រកបមុខរបរ ឬអាជីវកម្មដែលចេញដោយក្រុមហ៊ុន ឬម្ចាស់អាជីវកម្មផ្ទាល់ ឬដោយអាជ្ញាធរដែនដីដែលមាន ទីតាំងនៅជិតបំផុត(សង្កាត់/ឃុំ)

ក្នុងករណីដែលលោកអ្នកមិនអាចទទួលបានលិខិតបញ្ជាក់ការងារច្បាប់ដើម លោក-អ្នកអាចប្រើទម្រង់អេឡិចត្រូនិច តែការអនុវត្តនេះអាចធ្វើសម្រាប់តែសប្តាហ៍ទី១នៃរយៈពេលបិទខ្ទប់នេះប៉ុណ្ណោះ។

ក្នុងករណីខាងលើនេះដែរ ប្រសិនបើលោក-អ្នក មានឯកសារបញ្ជាក់គ្រប់គ្រាន់ និងត្រឹមត្រូវហើយ ប៉ុន្តែមិនអាចធ្វើដំណើរបាន សូមបងប្អូនប្រជាពលរដ្ឋ ទាក់ទងមកក្រុម Hot line សាកសួរអំពីការបិទខ្ទប់ (Lock Down) ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ។ សូមព្យាយាមលេខទាំង៤ខ្សែ ដោយសារមានបងប្អូនប្រជាពលរដ្ឋសម្រុកខលច្រេីន  ដូច្នេះក្រុមការងារមានការយឺតយ៉ាវ ក្នុងការឆ្លេីយតប។ ចំពោះលេខទាំង៤ខ្សែរួមមាន៖ក. -១២៩៩ ខ. -០៧៧៨៥៦៩៦៦ គ-០៩៨៣៧៩៧៧៧ ឃ.-០៩៩៤២៩០៤០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម