ព័ត៌មានជាតិ
អគ្គីភ័យនៅរសៀលនេះបានឆាបឆេះផ្ទះពលរដ្ឋ២ខ្នងទាំងស្រុង
នៅរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ មានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះពលរដ្ឋនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាមអស់ចំនួន២ខ្នងទាំងស្រុង តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ។

លោក វរសេនីយ៍ឯក អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានឱ្យដឹងថា កម្លាំងនគរបាលចម្រុះ សហការជាមួយការិយាល័យពន្លត់អគ្គីភ័យ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការអន្តរាគមន៍ពន្លត់ភ្លាមៗ និងបានជួយបាញ់ទឹកពន្លត់រលត់អស់ ដោយប្រើប្រាស់រថយន្ត អគ្គីភ័យចំនួន ៤គ្រឿងដោយប្រើប្រាស់ទឹកអស់ចំនួន១១រថយន្ត។

លោកអធិការក្រុងបានបន្ថែមទៀតថា ហេតុការណ៍អគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទើបបង្កជាអណ្តាតភ្លើងឆេះឡើង។ ក្នុងនោះទំហំខូចខាតអស់ សម្ភារៈក្នុងផ្ទះទាំង២ខ្នងតែម្តង ប៉ុន្តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សឡើយ៕
អត្ថបទ និង រូបភាព៖ ហុង ម៉េងហៀ


-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច