Connect with us

ព័ត៌មានជាតិ

អំណោយ​សម្តេច​តេ​ជោ បាន​ចែក​ជូន​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​គ្រួសារ​អតីតយុទ្ធជន​ប្រមាណ​ជាង​៣០០​គ្រួសារ​ក្នុង​ខេត្តកំពង់ចាម

បានផុស

នៅ

អំណោយ​មនុស្ស​ធ​ម៌​សម្តេច​តេ​ជោ តាមរយៈ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ត្រូវបាន​ចែកជូន​គ្រួសារ​ដែល​ជួប​ការលំបាក​រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​គ្រួសារ​អតីតយុទ្ធជន​ប្រមាណ​ជាង​៣០០​គ្រួសារ​ដែល​មកពី​តាម​បណ្តាល​ស្រុក​-​ក្រុង​ចំនួន​៣​ក្នុង​ខេត្តកំពង់ចាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រួសារ​ដែល​ជួប​ការលំបាក និង​មាន​ជីវភាព​ខ្វះខាត​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​កាលពី​កន្លងទៅនេះ និង​គ្រួសារ​អតីតយុទ្ធជន ប្រមាណ​ជាង​៣០០​គ្រួសារ ដែល​មកពី​តាម​បណ្តាល​ស្រុក​-​ក្រុង​ចំនួន​៣​រួមមាន ក្រុង​កំពង់ចាម ស្រុក​កំពង់សៀម និង​ស្រុក​ព្រៃឈរ បាន​សម្តែង​អារម្មណ៍​សប្បាយរីករាយ និង​គាំទ្រ​ចំពោះ​អាជ្ញាធរ​ជាពិសេស​សម្តេច​ទាំង​ទ្វេ ដែល​តែងតែ​យកចិត្តទុកដាក់ ជួយសង្គ្រោះ​ទាំង​សម្ភារៈ គ្រឿងឧបភោគ​បរិភោគ រួម​ថវិកា​ក្តី​គឺ​បាន​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគាត់​បាន​មួយ​ប្រសើរ​មួយ​គ្រា​ផងដែរ​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​អម​ដំណើរ ឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តកំពង់ចាម បាន​អ​ញ្ជើ​ញ​សំណេះសំណាល និង​ពាំនាំ​ប្រសាសន៍​ផ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​ជានិច្ច​ការ​តែងតែ​គិតគូរ​ពី​គ្រួសារ​ដែល​ជួប​ការលំបាក​ខ្វះខាត ដោយ​មិន​ទុក​ឲ្យ​នរណា​ម្នាក់​ស្លាប់​ឡើយ​។

ឧបនាយករដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប​ង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ជាប្រចាំ និង​ការ​បង្ការ​ទប់ស្កាត់ ការពារ​ជំងឺ​កូ​វីដ​១៩ ដោយ​គោរព​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

សូម​បញ្ជាក់​ផង​ដែរ​ថា អំណោយ​ដល់​គ្រួសារ​ក្រីក្រ​ជួប​ការលំបាក និង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀ ដែល​រស់នៅ​ក្នុងស្រុក​ព្រៃឈរ ស្រុក​កំពង់សៀម និង​ក្រុង​កំពង់ចាម សរុប​ប្រមាណ​ជាង​៣០០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ​៥០​គីឡូក្រាម មី​មួយ​កេស ទឹកបរិសុទ្ធ សំលៀកបំពាក់​២​សម្រាប់ និង​ថវិកា​៥​ម៉ឺន​រៀល​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម