ព័ត៌មានជាតិ
គ្រាប់កាំភ្លើងត្បាល់៨០មម មិនទាន់ផ្ទុះមួយគ្រាប់កប់ក្នុងដី ត្រូវប្រជាពលរដ្ឋភ្ជួរស្រែប៉ះចំសំណាងមិនផ្ទុះ
កំពង់ឆ្នាំង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយគ្រាប់( ៨០ មម ) កប់នៅក្នុងដីយូរហើយ ត្រូវបានប្រជាពលរដ្ឋបើកត្រាក់ទ័រភ្ជួរស្រែប៉ះចំពីលើ តែសំណាងល្អមិនផ្ទុះ ហើយក៏រាយការណ៍ជូនសមត្ថកិច្ច នគរបាលនិងប្រជាការពារឲ្យចុះមកយកទៅរក្សាទុកជូនស៊ីម៉ាក។
សមត្ថកិច្ចនគរបាលមូលដ្ឋានឃុំកោះថ្កូវបានឲ្យដឹង នៅល្ងាចថ្ងៃទី២៨ ខែមេសានេះថា កាលពីម្សិលមិញនេះ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ អ៊ុតសារឿន ហៅ ប្រុញ រស់នៅក្នុងភូមិអង្គរជ្រុំ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានបើកត្រាក់ទ័រភ្ជួរស្រែនៅខាងក្រោយផ្ទះ ស្រាប់តែប៉ះចំពីលើគ្រាប់កាំភ្លើងត្បាល់ ៨០ មុខ កប់ក្នុងដីយូរហើយតែសំណាងល្អមិនផ្ទុះ។
ក្រោយពីទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាលមូលដ្ឋាននិងប្រជាការពារភូមិបានចុះទៅដល់ កន្លែងកើតហេតុ និងបានយកមករក្សាទុក ហើយបានរាយការណ៍ជូនលោកអធិការនគរបាលស្រុកដើម្បីប្រគល់ជូនមជ្ឈមណ្ឌលកំចាត់មីនស៊ីម៉ាក់កំពង់ឆ្នាំង យកទៅរក្សាទុកដើម្បីទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុកើតឡើងដល់ប្រជាពលរដ្ឋ៕
ដោយ ៖ ឈៀង ថារិទ្ធ
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង