ព័ត៌មានជាតិ
ពលរដ្ឋល្អរាយការណ៍ឈានដល់បង្ក្រាបករណីជួញដូរសារធាតុញៀនឃាត់ជនសង្ស័យ២នាក់
កណ្តាល៖ ដោយសារមានពលរដ្ឋល្អជួយរាយការណ៍ទើបនគរបាលឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន។
ហេតុការណ៍បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកើតឡើង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧ និង០០នាទី នៅចំណុចខាងក្រោយ វត្តល្វាទោង ភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋល្អបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់កុង ថាមានមុខសញ្ញាកំពុងតែធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងលើ។ ក្រោយពេលទទួលបានព័ត៌មានរួច កម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះទៅដល់កន្លែងកើតហេតុ និងបានជួបមុខសញ្ញាខាងលើ រួចបានឃាត់ខ្លួន និងបានឆែកឆេរខ្លួន រកឃើញមានលាក់ទុកម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ម៉ាទឹកកក ចំនួន១២កញ្ចប់តូច ដែលបានលាក់ទុកក្នុងកញ្ចប់បារី MEVIUS ដាក់ក្នុងហោរប៉ាវខោខាងឆ្វេងឈ្មោះ មឿន ឆវី ដែលជាម្ចាស់ថ្នាំញៀន។
ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន ទី១ឈ្មោះ មឿន ឆវី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល និងទី២ឈ្មោះ យ៉េង រ៉ុង ហៅ ឆាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ម៉ាទឹកកក ចំនួន ១២កញ្ចប់តូច ម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ស្លាកលេខ 1AI -7332 ០១គ្រឿង ទូរសព្ទដៃ០២គ្រឿង និង កាបូបពណ៍ខ្មៅចំនួន០១។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ចំពោះថ្នាំញៀន ម៉ាទឹកកកនេះ រូបគេបានទៅទិញពីអ្នកលក់ថ្នាំញៀនម្នាក់មានឈ្មោះ ញ៉ឹប ស៊ីដែន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ដែលមានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ដោយខ្លួនបានជិះម៉ូតូទៅទិញ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧ នៅចំណុច ចំការស្វាយខាងក្រោយភូមិកំពង់សំបួរ ឃុំព្រែកថ្មី ស្រុកកោះធំ បានទិញថ្នាំញៀន២០កញ្ចប់តូច ក្នុងតំម្លៃ ៨០ម៉ឺរៀល (ប៉ែតសិបម៉ឺនរៀល) ដើម្បីយកមកទុកលក់នឹងចែកចាយបន្ត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចកំពុងឃាត់ខ្លួន និង រក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ៖ រ៉ាវុទ្ធ



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ