ព័ត៌មានជាតិ
កាកបាទក្រហមកំពង់ចាម និងមន្ត្រីសង្ឃយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះអគ្គិភ័យ
ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួមនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃ សាលាគណខេត្តកំពង់ចាម ដឹកនាំដោយ ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងចូលរួមនិមន្តមន្ត្រីសង្ឃ បាននិមន្ត និងអញ្ជើញនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋគ្រូបង្រៀន ២នាក់ (ម្នាក់ចូលនិវត្តន៍) ដែលរងគ្រោះដោយអគ្គិភ័យ រស់នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៣រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយសារតែឆ្លងចរន្តអគ្គិសនី ផ្តើមឆេះពីផ្ទះគ្រូបង្រៀន ១ខ្នង ដែលពុំមានអ្នកស្នាក់នៅ រួចក៏ឆេះរាលមកផ្ទះគ្រូបង្រៀនចូលនិវត្តន៍ ១ខ្នងទៀត នៅជាប់គ្នានោះ។
លោក អ៊ុន ចាន់ដា បានចូលរួមសោកស្តាយជាមួយក្រុមគ្រួសាររងគ្រោះចំពោះឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិអស់គ្មានសល់។ លោកបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរពីសំណាក់ ឯកឧត្ដម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរ បារម្ភ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងរួមទាំង ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាកជូនជនរងគ្រោះទាន់ពេលវេលា តាមទិសស្លោក “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល”។

លោក អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស។ ដូចនេះ ពេលមិននៅ ឬ ចាកចេញពីផ្ទះ ត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ភ្លើងចង្ក្រានហ្គាស ពន្លត់ទៀន ធូប ជាមុនសិន ដើម្បីបង្ការក្រែងកើតមានមហន្តរាយផ្សេងៗ។ ម៉្យាងទៀត ការតភ្ជាប់ចរន្តអគ្គិសនី ត្រូវពិនិត្យរៀបចំឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។

អំណោយមនុស្សធម៌ដែលផ្តល់ជូនទាំង២គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម មីជាតិ១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មុង ភួយ សារុង ក្រម៉ា តង់១ អាវយឺត៨ សម្ភារផ្ទះបាយ១សម្រាប់ ព្រមទាំងថវិកាចំនួន ១,០០០,០០០ រៀល។ ជាមួយនេះអនុសាខាក្រុង ក៏បានផ្តល់ជូនក្នុង១គ្រួសារ ថវិកាចំនួន ២០០,០០០រៀល។
ដោយឡែក ព្រះសីលសំវរ ព្រះមេគណខេត្ត និងសាលាគណខេត្ត ក៏បានផ្តល់ទានបន្ថែម ដល់គ្រួសាររងគ្រោះទាំង២ មាន អង្ករ៧៥០គីឡូក្រាម មី៣កេស ទឹកត្រី៣យួរ ទឹកស៊ីអ៊ីវ៣យួរ ទឹកសុទ្ធ២កេស សម្ភារផ្ទះបាយ៦សម្រាប់ និងបច្ច័យចំនួន ៨១០,០០០រៀល៕
អត្ថបទ និងរូបភាព៖ ហុង ម៉េងហៀ


-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?