ព័ត៌មានជាតិ
ចិនផ្តល់ជំនួយឱសថបុរាណជិត ៩ម៉ឺនប្រអប់ដល់កម្ពុជា មិនមែនជាឱសថព្យាបាលជំងឺកូវីដ១៩
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី ២៩ ខែមេសានេះ បានថ្លែងបញ្ជាក់ថា ប្រភេទថ្នាំដែលរដ្ឋាភិបាលសារធារណរដ្ឋប្រជាមានិតចិន ផ្តល់ជំនួយដល់កម្ពុជា ចំនួន ៨៨,០០០ប្រអប់ គឺជាប្រភេទ ឱសថបុរាណចិន ដែលមិនបានបញ្ជាក់ថាព្យាបាលជំងឺកូវីដ១៩ជានោះទេ។

លោកស្រីថ្លែងថា “ក្រសួងសុខាភិបាលទទួលស្គាល់នេះគឺរបៀបដូចជាថ្នាំឱសថបុរាណផ្សេងៗទៀត ដែលតែងតែមកសុំចុះបញ្ជិកា នៅក្នុងក្រសួងសុខាភិបាល។ គឺជាឱសថបុរាណចិន ហើយនៅក្នុងលិខិតវិញ្ញាបណ្ណបត្រទទួលស្គាល់ចុះបញ្ជិកានេះ ក៏មិនមានដាក់ថា ព្យាបាលជំងឺកូវីដ១៩ជានោះទេ”។
រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ បានផ្តល់ជំនួយជាឱសថបុរាណចិន Lianhua Qingwen Capsules ចំនួន ៨៨,០០០ប្រអប់ដល់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ពិធីទទួលឱសថបុរាណចិន ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពចិន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ២៩ ខែមេសា៕


អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ