ព័ត៌មានជាតិ
ចាប់រថយន្តយីឌុបដឹកឈើបម្រុងលោតឆ័ត្រទៅទីផ្សារងងឹត
សៀមរាប៖ កម្លាំងរដ្ឋបាលព្រៃឈើស្រុកជីក្រែង សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឃាត់រថយន្តយីឌុប១គ្រឿងដឹកឈើល្មើសច្បាប់ (ប្រភេទលេខ១) បម្រុងលោតឆ័ត្រទៅរកទីផ្សារងងឹត។
ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិទ័ពសៀម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានមានប្រសាសន៍ថា កម្លាំងរដ្ឋបាលព្រៃឈើផ្នែកជីក្រែង សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឃាត់រថយន្តយីឌុប១គ្រឿងម៉ាក ហីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D 7657 ដឹកឈើឈ្លីចល្មើសច្បាប់(ប្រភេទលេខ១) ដែលកំពុងធ្វើចរាចរតាមដងផ្លូវជាតិលេខ៦ក្នុងនៅភូមិទ័ពសៀម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
ចំណែកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់។ លោកបន្តថា ឈើទាំងនោះកម្លាំងសមត្ថកិច្ចជំនាញបានអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើជីក្រែង ដើម្បីវាស់វែងធ្វើកំណត់ហេតុទៅតាមផ្លូវច្បាប់។
លោកបន្ថែមថា ឈើទាំងនេះខាងលោកនៅមិនទាន់បានដឹងបរិមាណនៅឡើយទេ ដោយរង់ចាំរាប់ចំនួនសិន។ តែឈើទាំងនេះអាចមានរហូតដល់ជាង១០ម៉ែត្រគូប។
សេចក្តីរាយការណ៍បានឱ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញសម្រុកដឹកឈើឈ្លីច (ប្រភេទលេខ១) ដឹកចេញពីតំបន់ត្រពាំងថ្ម នៃស្រុកស្វាយលើ និងដឹកចេញឃុំខ្វាវ ស្រុកជីក្រែង ឆ្ពោះទៅស្រុកស្ទោង ដើម្បីបន្តស្វែងរកទីផ្សារងងឹត៕
អត្ថបទ៖ កុសល

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត