ព័ត៌មានជាតិ
ស្ដ្រីមានសំណាងម្នាក់ បានឈ្នះរង្វាន់ពីគោជល់ ១០០០០ដុល្លារ ដោយគ្រាន់តែបញ្ចូលលេខសំណាង៨ខ្ទង់ ទៅក្នុងវេបសាយលេខសំណាងគោជល់
វិបត្តិកូវីកំពុងលំបាក តែសំណាងមានឈ្នះបាន១០០០០ដុល្លារពីលេខសំណាងគោជល់ ភរិយាជាងម៉ូតូម្នាក់មានអារម្មណ៍ ស្រឡាំងកាំងនៅពេលដែលបញ្ចូលលេខសំណាង៨ខ្ទង់ ទៅក្នុងវេបសាយលេខសំណាងគោជល់ ហើយវេបសាយចេញសារថាឈ្នះរង្វាន់ ១០០០០ ដុល្លារពីកម្មវិធី។

ហេតុការណ៍សំណាងដ៏អស្ចារ្យនេះបានកើតឡើងនៅឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ អ្នកឈ្នះរង្វាន់លេខសំណាងគោជល់អ្នកស្រី សោម សុម៉ាលី អាយុ ២៥ឆ្នាំ មុខរបរអ្នកលក់ គ្រឿងសំអាងតាមអនឡាញ បានបញ្ជាក់ថា៖ នៅថ្ងៃដែលអ្នកស្រី ឈ្នះលេខសំណាងនោះគឺអ្នកស្រីសឹងតែស្មានមិនដល់។ ដំបូងអ្នកស្រីពិសាគោជល់កំប៉ុងលឿងមួយកំប៉ុង ហើយបានឈ្នះគោជល់មួយកំប៉ុងនៅក្រោមក្រវិលកំប៉ុង ក៏រក្សាទុកដើម្បីប្ដូរយកមួយកំប៉ុងទៀត។
រៀងល្ងាចបន្តិចអ្នកស្រីក៏បានយកក្រវិលនោះទៅប្ដូរជាមួយអ្នកលក់នៅក្បែរផ្ទះ។ ពេលដែលគាស់មក មិនបានត្រូវរង្វាន់អ្វីទេ បានតែអរគុណមានលេខ៨ខ្ទង់ ហើយអ្នកស្រីក៏បានបញ្ចូលលេខសំណាងនោះនៅក្នុងវេបសាយ។ អ្នកស្រីបន្តថា រាល់ដង មិនមានសារបញ្ជាក់អ្វីទេ តែលើកនេះពេលដែលលោកស្រីដាក់លេខបញ្ចូលហើយស្រាប់តែមានសារបញ្ជាក់ថា ត្រូវលេខសំណាងសប្ដាហ៍ទី៣។ អ្នកស្រីមិនអស់ចិត្តក៏ហៅប្ដីអ្នកស្រីមកជួយពិនិត្យ និងផ្ទៀងជាមួយលេខនៅក្នុងហ្វេសប៊ុកផ្លូវការរបស់គោជល់ស្រាប់តែឃើញលេខដូចមែនក៏ស្រែកអរពេញផ្ទះ ឯអ្នកស្រីវិញទឹកភ្នែកស្រក់មកដោយមិនដឹងខ្លួន។
លោកស្រីថាទាំងទឹកភ្នែកថា៖ “ស្ថានភាពកូវីដកំពុងតែលំបាក រកលុយមិនសូវបានទាំងស្វាមីនិងអ្នកស្រីផង និយាយទៅគឺលំបាក មិនថាអ្នកស្រី និងគ្រួសារផ្សេងទៀត។ តែពេលនេះបានត្រូវលេខសំណាង ១០០០០ដុល្លារអាចជួយគ្រួសារអ្នកស្រីឲ្យមានជីវភាពធូរធារបានមួយកម្រិតធំ និងអាចពង្រីកមុខរបរប្ដីបន្ថែម ហើយក៏អាចបន្ថែមទុនលើការងារលក់អនឡាញរបស់អ្នកស្រីដែរ “។

គួររំលឹកថា សូមអ្នកពិសាគោជល់ទាំងអស់ កុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុង ដើម្បីឈ្នះរង្វាន់។ ហើយថ្មីនេះក្រុមហ៊ុនគោជល់បានបានរកឃើញអ្នកឈ្នះទី១ហើយ។ ថ្វីបើក្រុមហ៊ុនគោជល់មិនបានផ្សាយបន្ដដោយសារបញ្ហាកូវីដក៏ពិតមែន តែលេសសំណាងឈ្នះ ១០០០០ ដុល្លារ ២រង្វាន់ទៀតដែលនៅចាំលោកអ្នក ដូចនេះអ្នកឈ្នះរង្វាន់បន្ទាប់ទៀតអាចជារូបអ្នក។ ហើយអ្នកលក់ដែលទទួលប្ដូរក្រវិលលេខ ២ខ្ទង់ និង ៤ខ្ទង់ ក្រុមហ៊ុននឹងផ្ដល់ថវិកាបន្ថែម ៥០០ រៀលសម្រាប់លេខ២ខ្ទង់ និង២០០០ រៀលសម្រាប់លេខ៤ខ្ទង់ក្នុង១ក្រវិល។ ពិសាគោជល់បានទាំងថាមពល បានទាំងរង្វាន់ និងអាចឲ្យក្ដីស្រមៃរបស់អ្នកក្លាយជាការពិតបានកាន់តែឆាប់រហ័ស៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក