Connect with us

ព័ត៌មានជាតិ

ក្រសួង​ណែនាំ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល ផ្អាក​ការរៀបចំ​វេទិកា​និង​កិច្ចប្រជុំ​នានា​បណ្តោះអាសន្ន

បានផុស

នៅ

ភ្នំពេញ ​៖ ​ក្រសួងមហាផ្ទៃ បាន​ណែ​នាំទៅ ដល់​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ និង​កិច្ចប្រជុំ​នានា ដែលមាន​មនុស្ស ចូលរួម​ច្រើន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

តាមរយៈ​លិខិត​ផ្ញើ​ជួន​អភិបាល​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ចេញផ្សាយ​នៅ​ថ្ងៃទី​១១ វិច្ឆិកា​នេះ លោក ប្រាក់ សំអឿន​អគ្គ​នាយក​ដ្ឋា​ន​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ដល់​អភិបាល​រាជធានី​ភ្នំពេញ​និង​អភិបាលខេត្ត​កណ្ដាល​ធ្វើការ​ផ្អាក​ជា​បណ្ដោះអាសន្ន រយៈពេល​២​សប្ដាហ៍​ក្នុង​ការ​រៀបចំ​វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​និង​កិច្ចប្រជុំ​នានា ដែល​មាន​មនុស្ស​ជាច្រើន​ចូលរួម ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ខេត្ត​កណ្ដាល រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់​ក្នុង​មូលដ្ឋាន រាជធានី ខេត្ត​ទាំងពីរ ដើម្បី​បន្ដ​អនុវត្ត​វិធានការ​ទប់ស្កាត់ ឲ្យ​បាន​ទាន់ពេលវេលា នូវ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ សំដៅ​ថែរក្សា​សុខភាព​សាធារណៈ និង​សុវត្ថិភាព​សង្គម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ​អភិបាល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ត្រូវ​បន្ដ​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ស្របតាម​ការណែនាំ របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ឲ្យ​បាន​ជាប់​ជាប្រចាំ នៅតាម​ទីកន្លែង​បំពេញការងារ​។

ការសម្រេច​ផ្អាក​នេះ​ដោយសារ​ក្រសួងមហាផ្ទៃ មើល​ឃើញ​ថា ក្នុងអំឡុងពេល​ថ្មីៗ​កន្លង​មក​នេះ ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ និង ខេត្តកណ្ដាល មាន​ហានិភ័យ​ខ្ពស់ ក្នុង​ការបន្ដ​ចម្លង ទៅក្នុង​សហគមន៍​មូលដ្ឋាន ដែល​ចាំបាច់​ត្រូវ​បន្ដ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការ​អនុវត្ត​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត​។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​១១ វិច្ឆិកា​នេះ កម្ពុជា​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ៣០១​នាក់ ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំង​ប្រទេស មាន​ចំនួន ២៨៨​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន​១៣​នាក់​។

ដោយឡែក ការធ្វើ​តេស្ត​នៃ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា មាន​ចំនួន​សរុប ១,៤៨១ វត្ថុ​សំណាក (​ទាំង​តេស្ត​លើក​ទី​១ និង​លើក​ទី​២) ក្នុង​ចំនួន​នេះ អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន ៤​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម