ព័ត៌មានជាតិ
អាជ្ញាធរស្រុកបាទី គ្រោងបំពាក់កាមេរ៉ាសុវត្ថិភាពបន្ថែម និងដំឡើងអំពូលបំភ្លឺតាមដងផ្លូវជាតិលេខ៣
តាកែវ៖ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្រុកថា អាជ្ញាធរមានគម្រោងរៀបចំបំពាក់កាមេរ៉ាសុវត្ថិភាពបន្ថែម និងដំឡើងអំពូលសឡាបំភ្លឺតាមបណ្តោយដងផ្លូវសំខាន់ៗ ចាប់ពីចំណុចផ្សារសំរោងយ៉ោង លើផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់ផ្សារត្រាំខ្នារ លើផ្លូវជាតិលេខ៣។

លោកអភិបាលបានបញ្ជាក់ថា ការអនុវត្តគម្រោងនេះមានគោលបំណងពង្រឹងសុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកកម្សាន្តនៅតំបន់ទេសចរទន្លេបាទី សួនសត្វភ្នំតាម៉ៅ និងតំបន់ជិតខាង។

ជាមួយគ្នានេះ លោកក៏បានលើកឡើងថា ការបំពាក់កាមេរ៉ា និងប្រព័ន្ធបំភ្លឺតាមដងផ្លូវ នឹងជួយបង្កើនការត្រួតពិនិត្យ សម្រួលចរាចរណ៍ កាត់បន្ថយហានិភ័យគ្រោះថ្នាក់ និងបទល្មើសផ្សេងៗ ព្រមទាំងធានាឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានប្រកបដោយសុវត្ថិភាព និងមានភាពងាយស្រួល។
គម្រោងនេះត្រូវបានរំពឹងថា នឹងចូលរួមលើកកម្ពស់ភាពទាក់ទាញផ្នែកទេសចរណ៍ក្នុងតំបន់ និងបង្កើនទំនុកចិត្តដល់ភ្ញៀវដែលមកទស្សនាកម្សាន្តឱ្យកាន់តែច្រើន៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


