Connect with us

ព័ត៌មានជាតិ

លោក​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង ៖ អាវុធហត្ថ​គ្រប់រូប​ត្រូវតែ​ឆ្លងកាត់​ម៉ា​ស៊ី​ន​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជាមុនសិន​មុន​ចូល​អង្គភាព

បានផុស

នៅ

ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បានចេញ​នូវ​បទបញ្ជា​និង​ផែនការ​យុទ្ធសាស្ត្រ​ដល់​មន្ត្រី​អាវុធហត្ថ​រាជធានី​និង​តាម​បណ្តា​ខណ្ឌ​ទាំង​១៤​ត្រូវតែ​ឆ្លងកាត់​ម៉ា​ស៊ីន​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជាប្រចាំ​ទាំង​មនុស្ស​ទាំង​យាន្ត​ជំនិះ​គ្រប់​ប្រភេទ​រួម​ទាំង​ពាក់​ម៉ាស​ជានិច្ច​ខណៈ​ធ្វើការ​ឆ្លងកាត់​ច្រកទ្វារ​ចេញចូល​អង្គភាព​ដើម្បី​បញ្ចៀស​ជំងឺ កូ​វីដ​-១៩ ឲ្យ​កាន់តែ​ឆ្ងាយ​ខណៈ​ដែល​ប្រទេស​ជាង​២០០​លើ​ពិភពលោក​រងគ្រោះ​ធ្ងន់ធ្ងរ​នូវ​ជំងឺ​កាច​សាហាវ​កូ​វីដ​១៩​មកដល់​ត្រឹម​ថ្ងៃនេះ​មាន​អ្នក​ឆ្លង​រាបសិប​លាន​នាក់​ស្លាប់​ជាង​មួយ​លាន​នាក់​ទៅហើយនោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បានចេញ​បទបញ្ជា​ជាប្រចាំ​ថ្ងៃ​តែម្ដង​ដល់​មន្ត្រី​អាវុធហត្ថ​ទាំងអស់​កុំ​ភ្លេច​ធ្វើ​អនាម័យ​និង​ហាត់ប្រាណ​ជាប្រចាំ​ដើម្បី​បញ្ចៀស​ជំងឺ កូ​វីដ​-១៩ ក្រៅពី​ភារកិច្ច​ការពារ​សុខទុក្ខ​ជូន​ពលរដ្ឋ ២៤​ម៉ោង​លើ​២៤​ម៉ោង​នោះ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន ស្រ៊ាង​ បាន​ថ្លែង​ថា មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​គ្រប់​បណ្តា​ខណ្ឌ​និង​ការិយាល័យ​ទាំងអស់​ត្រូវតែ​ប្រុងប្រយ័ត្ន​គ្រប់​ពេល​ធ្វើ​អនាម័យ​ផ្ទាល់ខ្លួន​ជានិច្ច​គឺ​រស់នៅ​ស្អាត ហូបចុក​ស្អាត​និង​មាន​កន្លែងធ្វើការ​ស្អាត​ផង​ដែរ ដើម្បី​បង្ការ ការពារ ទប់ស្កាត់​ការឆ្លង មេរោគ​កូ​វីដ ១៩ (COVID-19)​ដែល​បាន​រាតត្បាត​ស្ទើរ​ពេញ​ប្រទេស​និង​ពិភពលោក​នោះ​តែម្ដង​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ មេបញ្ជាការ​អាវុធហត្ថ​រាជធានី​បាន​បញ្ជាក់​បន្ថែម​ថា ចំពោះ​មន្ត្រី​អាវុធ​ដែល​បម្រើ​ការងារ​នៅ​គ្រប់​បណ្តា​ខណ្ឌ​ និង ​ទីបញ្ជាការ​អាវុធហត្ថ​រាជធានី ទាំងអស់​បើ​មាន​ជំងឺ​ផ្សេងៗ​ពិសេស​សង្ស័យ​នឹង​ជំងឺ​COVID-19​នោះ​ គឺ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរ​ព្យាបាល​រដ្ឋ​ធំៗ​បន្ទាន់​ដើម្បី​ឲ្យ​គ្រូពេទ្យ​ឯកទេស​តាមដាន​បន្ត​ទៀត ជៀសវាង​ការ​លាក់លៀម​ដាច់ខាត​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​ បាន​បញ្ជាក់​ទៀត​ថា ការរស់នៅ​ស្អាត ការ​ហូបចុក​ស្អាត ទីកន្លែង​ធ្វើការ​ស្អាត និង​កន្លែង​ស្នាក់នៅ​ស្អាត​វា​នឹង​ឈ្នះ​នូវ​អ្វីៗ​ទាំងអស់​ពិសេស​ឈ្នះ​នៅ​មេរោគ​កូ​វីដ ១៩ (COVID-19) នេះ​តែម្តង​៕
ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម