Connect with us

ព័ត៌មានជាតិ

អាវ​រងា ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ទិស​យោធភូមិភាគ​ទី​១

បានផុស

នៅ

ស្ទឹងត្រែង​ ៖ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​ក្នុង​ពិធី​ចែក​អាវ​រងា អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ទិស​យោធភូមិភាគ​ទី​១ នៅ​ទីបញ្ជាការ​កងពលតូច​អន្តរា​គម​ន៏​លេខ​១២៨ ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ​២០២០​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ឱកាស​នេះ​ដែរ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្តេច​ទាំងពីរ​តែង​យកចិត្តទុកដាក់​គិតគូរ​គ្រប់ពេលវេលា​អំពី​សុខទុក្ខ​របស់​បងប្អូន​កង​កម្លាំ​ង​ប្រដាប់​អាវុធ​ទាំងអស់​ដែល​កំពុង​ឈរជើង​បំពេញភារកិច្ច​របស់​ខ្លួន​យ៉ាង​អង់អាច​ក្លាហាន​ ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​យោធភូមិភាគ​ទី​១​។

សូម​បន្ត​រក្សា​ស្មារតី​ស្នេហា​ជាតិ សាសនា ព្រះមហាក្សត្រ និង​ការពារ​សុខ​សន្តិភាព​ឲ្យបាន​ស្ថិតស្ថេរ​យូរអង្វែង ហើយ​បន្តវេន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដើម្បី​ថែរក្សា​នូវ​សមិទ្ធផល​នានា​ដែល​បុព្វបុរស​ជំនាន់​មុនៗ​បាន​បង្កើត​និង​បន្សល់​ទុក​ឲ្យ​ជំនាន់​ក្រោយ​។ សុខ​សន្តិភាព ប្រៀប​បាន​ទៅ​នឹង​ខ្យល់​ដង្ហើម​ដែល​មនុស្ស​ទាមទារ​ជា​ចាំបាច់​ក្នុង​ការ​រស់រាន​មានជីវិត ព្រោះថា​សង្គ្រាម ការបាក់​បែក នឹង​ចូលខ្លួន​មក​ជំនួស​បើ​អវត្តមាន​សន្តិភាព ដូច្នេះ​សូម​កងកម្លាំងប្រដាប់អាវុធ​ដែលជា​កម្លាំង​ជួរមុខ បន្ត​ការពារ និង​ថែរក្សា​នូវ​សុខសន្តិភាព​ដែល​យើង​មាន​សព្វថ្ងៃ​ឲ្យ​បាន​គង់វង្ស​។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ទោះបីជា​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន​រក្សា​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់ និង​កាត់បន្ថយ​អត្រា​នៃ​ការរីក​រាលដាល​របស់​ជម្ងឺ​រាតត្បាត​កូ​វីដ​-១៩​ទូទាំង​ផ្ទៃ​ប្រទេស​យ៉ាងណាក៏ដោយ ក៏​យើង​នៅតែ​មិនអាច​ធ្វេសប្រហែស​ចំពោះ​ជំងឺ​នេះ​ឡើយ ព្រោះថា​អត្រា​កើន​ឡើង​នៃ​ការ​រីក​ដាល​នៅតាម​បណ្តា​ប្រទេស​នានា​នៅតែ​បន្ត ដោយសារ​កើត​ទ្បើង​នូវ​ភាព​ធូរ​លង់​មួយ​រយៈ​ពេល​ខ្លី​។ ដូច្នេះហើយ សម្តេច​តេ​ជោ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ សូម​បន្ត​ប្រុងប្រយ័ត្ន និង​រឹតបន្តឹង​ការអនុវត្ត​នូវ​វិធាន​សុខាភិបាល​ដោយ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ការពារ និង​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ជាពិសេស​នៅក្នុង​រដូវ​ត្រជាក់​នេះ បើ​មាន​ជំងឺ​ផ្តាសាយ​កើត​ទ្បើង សូម​ធ្វើការ​រូតរះ​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​ចៀសវាង​ពី​ការឆ្លង​ដល់​បុគ្គល ហើយ​ចម្លង​បន្តទៅ​អ្នកដទៃ​ជុំវិញ​ខ្លួន និង​អង្គភាព ប្ញ សហគមន៍​ទាំងមូល​។ ជំងឺ​នេះ ​គឺជា​គ្រោះថ្នាក់​ចំពោះមុខ ហើយ​ថែមទាំង​បាន​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ និង​អាយុជីវិត​យើង​និង​ក្រុម​គ្រួសារ ក៏ដូចជា​ជនរួមជាតិ​ទាំងមូល ក្នុង​ន័យ​នេះ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ចូលរួម​សហការ និង​បន្ត​ចាត់វិធានការ​តឹងរ៉ឹង​ការពារ​មិន​ឲ្យ​មាន​ការរីក​រាលដាល​កើត​ទ្បើង ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ខ្ពស់​ក្នុងប្រទេស​របស់​យើង​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក្នុងនាម​សម្តេច​ទាំង​ទ្វេ សូម​អរគុណ និង​កោតសរសើរ​ចំពោះ​ភាព​អង់អាច​ក្លាហាន​របស់​បងប្អូន​ចំពោះ​ការ​បំពេញ​ភារកិច្ច​ជា​យោធិន ក្នុងការ​ការពារ​បូរណភាព​ទឹកដី​ដោយ​ភាព​សហការ អំណត់​អត់ធន់ រួម​ជា​មួយ​ភាព​ម៉ឺងម៉ាត់​ក្នុងការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា ធានា​បាន​នូវ​សន្តិសុខ និង​ស្ថិរភាព​ជូន​ប្រជាពលរដ្ឋ​តាម​បណ្តោយ​បន្ទាត់​ព្រំដែន និង​សូម​កោតសរសើរ​ចំពោះ​ការ​ការពារ​មិន​ឲ្យ​មាន​ការ​រីករាលដាល​នូវ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​ក្នុង​អង្គភាព និង​គ្រួសារ​របស់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​របស់​យើង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម