ព័ត៌មានជាតិ
ប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៩៤គ្រាប់ ក្នុងដីចម្ការប្រជាពលរដ្ឋ ក្នុងស្រុកគាស់ក្រឡ
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះជាច្រើនប្រភេទ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅលើដីចម្ការ ដែលទើបនិងភ្ជួរហើយកគ្រាប់បានរសាត់ឡើងលើតែម្តង។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានរាយការណ៍ថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ មានប្រជាកសិករម្នាក់ពេលភ្ជួរដីធ្វើចម្ការបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់កប់នៅក្នុងដី ឋិតនៅក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ លោកបន្តថា គ្រាប់ជាច្រើនប្រភេទដែលប្រជាពលរដ្ឋភ្ជួរដីឃើញនេះ សរុបចំនួន៩៤គ្រាប់និងប្រភេទផ្សេងៗគ្នា ក្នុងនោះរួមមានប្រភេទគ្រាប់M៧៩ចំនួន២៣គ្រាប់,គ្រាប់បែកមានដងឈើចំនួន១គ្រាប់, ប្រភេទគ្រាប់បែក៦៧ចំនួន១គ្រាប់, គ្រាប់១២,៧ចំនួន១៥គ្រាប់ និងប្រភេទគ្រាប់RPKចំនួន៥៤គ្រាប់។




លោកវរសេនីយ៍ឯក ប៉ាង ហៀង បន្តថាគ្រាប់យុទ្ធភណ្ឌ ដែលមិនផ្ទុះមានចំនួនខាងលើនេះ បានកប់នៅក្នុងដីចម្ការទើបភ្ជួរថ្មីហើយ សុទ្ធសឹងជាគ្រាប់នៅមានគុណភាពនៅឡើយវាជាប្រភេទគ្រាប់ ដែលនៅសេសលស់តាំងពីសម័យសង្គ្រាម។ ក្រោយការប្រទះឃើញភ្លាមៗលោកបានទំនាក់ទំនងទៅកាន់មន្ត្រីអង្គភាពកម្ចាត់មីនHALOTRUST ដើម្បីរំដោះយកចេញនិងរង់ចាំពេលវេលាកម្ទេចចោលនៅពេលក្រោយតាមបច្ចេកទេស៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ យ៉ាងហោចណាស់ មានមនុស្ស១១នាក់ កំពុងសម្រាកព្យាបាល និង៣ទៀតស្លាប់ ក្រោយហូបផ្សិត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា