Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិលេខ ៧ ពង្រីក​ ៤ គន្លង ពី​ស្គន់​ដល់ក្រុងកំពង់ចាម​សម្រេច​ការ​ស្ថាបនា​បាន ៩៨%

បានផុស

នៅ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ ៧ ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់រហូតដល់ក្រុងកំពង់ចាម ប្រវែង ៤៥,៥០៤ គីឡូម៉ែត្រ សម្រេចលទ្ធផលជារួមបាន​ ៩៨,៥៩%។

លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា ផ្អែកលើល្បឿនការងារ គម្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ មានន័យថាលឿនជាងផែនការគ្រោងទុក។

ផ្លូវជាតិលេខ ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ជួយសម្រួលការធ្វើដំណើរ, ការដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។

លោក ផន រឹម បាន​បញ្ជាក់ថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងក៏ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋស្របពាក្យមួយដែលបានពោលថា «មានផ្លូវ មានក្តីសង្ឃឹម»៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម