ព័ត៌មានជាតិ
អភិបាលរាជធានី ៖ ក្រៅពីផាកពិន័យ ប៉ូលិសត្រូវចែកម៉ាស់ជូនអ្នកដំណើរជាមួយនឹងការណែនាំឲ្យពួកគាត់ពាក់ម៉ាសជាប្រចាំ
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានលើកឡើងថា ចំពោះប៉ូលិសចរាចរណ៍ ដែលដាក់គោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្សេងៗ ក្នុងរាជធានីភ្នំពេញ អាចផាកពិន័យទៅលើអ្នកមិនពាក់មួកសុវត្ថិភាព តែក៏ត្រូវពិនិត្យមើលទៅលើប្រជាពលរដ្ឋផងដែរ បើពួកគាត់ ធ្វើដំណើរតាមដងផ្លូវមិនពាក់ម៉ាស់យើងត្រូវប្រគល់ម៉ាស់ជូនពួកគាត់ជាមួយនឹងការណែនាំឲ្យពួកគាត់ពាក់ម៉ាសជាប្រចាំ។
ការលើកឡើងរបស់លោកឃួង ស្រេង បានធ្វើឡើងនារាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងពិធីប្រគល់និងទទួលម៉ាស់របស់សម្តេចតេជោចំនួន២លានម៉ាស់ ក្រោមវត្តមាន លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅសាលារាជធានីភ្នំពេញ ខណៈដែលជំងឺនេះបានបន្តការឆ្លងរាលដាល ក្រោយព្រឹត្តិការណ៍ ថ្ងៃទី៣វិច្ឆិកានៅរាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ម៉ាស់ក្រណាត់ទាំង២លាននេះ គឺជាអំណោយរបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ឲ្យមកសាលារាជធានីភ្នំពេញ តាមរយៈរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីយកទៅប្រគល់ជូនទៅដល់ប្រជាពលរដ្ឋក្រីក្រដែលមិនមានលទ្ធភាពក្នុងការទិញម៉ាក់យកមកប្រើប្រាស់ ខណៈដែលជំងឺកូវីដ-១៩បាននឹងកំពុងរាលដាលនៅក្នុងរាជធានីភ្នំពេញ។ ម៉ាស់ទាំងនេះនឹងប្រគល់ជូនទៅខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញ ប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញប្រគល់ជូនស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា សម្ដេចតេជោហ៊ុនសែន តែងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយកន្លងមកនេះ សម្ដេចបានជួយប្រជាពលរដ្ឋរងគ្រោះដោយការលិចលង់ដោយទឹកជំនន់ ហើយមកដល់ពេលនេះសម្ដេចនៅបានបន្តចែកម៉ាស់ជូនប្រជាពលរដ្ឋក្រីក្រថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការការពារនូវជំងឺកូវី-១៩។
លោកបញ្ជាក់ថា ម៉ាស់នេះ អាចប្រគល់ជូនប្រជាពលរដ្ឋម្នាក់២ម៉ាស់ ដោយម៉ាសនេះអាចបោកគក់បាន ហើយក៏អាចប្រើប្រាស់បានពី ២ខែទៅ៣ខែផងដែរ បើយើងចេះថែរក្សាវាបានល្អ។
លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាពាក់ម៉ាស់ការពារទាំងអស់គ្នាដើម្បីទប់ស្កាត់នូវការឆ្លងនូវជំងឺកូវីដ-១៩ ។
ដោយឡែកលោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នា ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ ពិសេសចំពោះអ្នក
ដែលកំពុងចត្តាឡីស័កត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់លោកគ្រូពេទ្យ ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវនៅដាច់ដោយឡែកពីគេឯង ដើម្បីកុំឲ្យ មានការចម្លងទៅអ្នកដទៃផ្សេងទៀត៕
ដោយ ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ