ព័ត៌មានជាតិ
ទេសាភិបាលធនាគារកណ្តាលអាស៊ាននិងមូលនិធិ IMF រួមគ្នាស្វែងរកដំណោះស្រាយដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩
ភ្នំពេញ ៖ លោកជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានចូលរួមក្នុងសន្និសីទជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាលនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានស្តីពី “ការធានាកំណើននិងភាពធន់នៅក្នុងតំបន់អាស៊ាន នយោបាយក្រោយវិបត្តិកូវីដ-១៩”ដោយមានការចូលរួមពីលោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តជាតិ (IMF)។

សន្និសីទនេះបានរៀបចំឡើងរួមគ្នារវាងធនាគារកណ្តាលវៀតណាមនិងមូលនិធិរូបិយវត្ថុអន្តរជាតិតាមរយៈវីដេអូខុនហ្វ្រឺរ៉ុនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។
បើតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថាគោលបំណងនៃសន្និសីទនេះធ្វើឡើងដើម្បីផ្លាស់ប្តូរយោបល់និងបទពិសោធន៍រវាងអ្នករៀបចំគោលនយោបាយមកពីប្រទេសនានាក្នុងតំបន់និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលរួមមាន រដ្ឋមន្ត្រីហិរញ្ញវត្ថុ ទេសាភិបាលធនាគារកណ្តាល និងនាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិដោយបានពិភាក្សាពីការអនុវត្តនយោបាយសំខាន់ៗ សម្រាប់គាំទ្រសកម្មភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាបញ្ហាប្រឈមចម្បងៗក្រោយវិបត្តិកូវីដ-១៩។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថាការរីករាលដាលជំងឺកូវីដ-១៩ គឺជាវិបត្តិមួយដែលខុសប្លែកពីវិបត្តិដទៃទៀត ដោយមិនមានប្រទេសណាមួយដែលអាចគេចផុតពីឥទ្ធិពលនៃវិបត្តិសុខភាពនិងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនេះទេ ហើយភាពមិនប្រកដប្រជាអំពីការរីករាលដាលនៃជំងឺនេះនៅតែបន្តគំរាមកំហែងនៅឡើយ។

យ៉ាងណាក៏ដោយប្រទេសសមាជិកអាស៊ានបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ រួមទាំងគោលនយោបាយសារពើពន្ធនិងរូបិយវត្ថុវិត្ថារកម្ម និងគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្ននានា សំដៅជួយរក្សាលំនឹងជីវភាពរបស់ប្រជាជនក្រីក្រនិងងាយរងគ្រោះ និងគាំទ្រសកម្មភាពសេដ្ឋកិច្ចនិងសង្គម។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ វិធានការដែលបានដាក់ចេញទាំងនេះត្រូវធ្វើឡើងដោយផ្តោតលើគោលដៅជាក់លាក់ និងត្រូវអនុវត្តក្នុងដំណាក់កាលនិងអំឡុងពេលសមស្រប ដើម្បីបញ្ចៀសបញ្ហា Moral hazards និងលទ្ធផលខុសពីការរំពឹងទុក ជាដើម។

បើតាមសេចក្តីប្រកាសព័ត៌មាននៅពេលវិបត្តិនេះបញ្ចប់ អ្នករៀបចំនយោបាយត្រូវផ្តល់អាទិភាពដល់វិស័យសំខាន់ៗដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ហើយរដ្ឋាភិបាលដើរតួនាទីចម្បងក្នុងការបែងចែកធនធានឱ្យមានប្រសិទ្ធភាពទៅកាន់វិស័យដែលជាកម្លាំងជំរុញកំណើនថ្មី ព្រមទាំងដោះស្រាយបញ្ហារចនាសម្ព័ន្ធផ្សេងៗ និងបង្កើនជំនឿទុកចិត្តក្នុងទីផ្សារ ដើម្បីជំរុញការវិនិយោគរបស់វិស័យឯកជន។ ម្យ៉ាងទៀត វិបត្តិសុខភាពនេះក៏បានបង្កឲ្យមានបញ្ហាប្រឈមចម្បងៗមួយចំនួន ជាពិសេសការកើនឡើងនូវភាពក្រីក្រនិងវិសមភាព ដែលទាមទារឲ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗត្រូវព្យាយាមកាត់បន្ថយមកវិញក្រោយពេលវិបត្តិ។ បន្ថែមលើនេះ បទពិសោធន៍ប្រទេសក្នុងតំបន់មួយចំនួនក៏បានបង្ហាញពីការកើនឡើងកម្រិតបំណុលរបស់អង្គភាពគ្រួសារ ដែលបណ្តាលមកពីការបាត់បង់ការងារនិងប្រាក់ចំណូល ដែលនេះក៏បានបង្កជាបញ្ហាប្រឈមចម្បងមួយក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ទោះយ៉ាងណា វិបត្តិកូវីដ-១៩នេះបានផ្តល់នូវកាលានុវត្តភាពមួយចំនួនផងដែរ រួមមាន ការជំរុញការវិនិយោគបៃតង ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីផល និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ សំដៅស្វែងរកប្រភពថ្មីសម្រាប់កំណើនសេដ្ឋកិច្ច ក៏ដូចជាពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងតំបន់៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី