Connect with us

ព័ត៌មានជាតិ

ម៉ោង ៤ ទាបភ្លឺ បើក​មិន​ប្រយ័ត្ន​ បុក​ពីក្រោយ ស្លាប់ ០២ នាក់

បានផុស

នៅ

ខេត្តបាត់ដំបង÷ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើងនៅវេលាម៉ោងប្រមាណជាង៤:០០នាទីទៀបភ្លឺថ្ងៃទី១១ខែវិច្ឆកាឆ្នាំ២០២០ត្រង់ចំណុចកំណាត់ផ្លូវជាតិ៥៧ ស្ថិត​ក្នុងភូមិជាមន្រ្តី ឃុំត្រែង ស្រុករតន:មណ្ឌលខេត្តបាត់ដំបងរវាងរថយន្តធុនធំដូចគ្នា បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់និង​របួស​ជា​ច្រើន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរ:សេនីយ៍ឯក សន និល អធិការនគរបាលស្រុករតន:មណ្ឌលប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាកហ៊ីយិនដាយពណ៍ខៀវពាក់ស្លាកលេខកំពង់ចាម៣A០៩៨៧បានខូច ហើយឈប់ចតនៅអែបខាងស្តាំដៃរួចអ្នកបើកបរបានកាច់មេឃឈើដាក់ជាសញ្ញាខាងក្រោយរថយន្តប្រមាណជា១០ម៉ែត្រ។ ខណះអ្នកបើកបរម្នាក់និងអ្នករួមដំណើរម្នាក់ទៀតកំពុងជួសជុលរថយន្ត ស្រាប់តែមានរថយន្ត១គ្រឿងទៀតបើកបរយ៉ាងលឿនក្នុងទិសដៅស្របគ្នាពីកើតទៅលិច បុកពីក្រោយពេញទំហឹងបង្កឲ្យអ្នករួមដំណើរម្នាក់ឈ្មោះសុខ សុភ័ណ្ឌភេទប្រុសអាយុ១៧ឆ្នាំស្នាក់នៅភូមិពន្លៃឃុំពន្លៃស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងបានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ ចំណែកឈ្មោះអូន មីភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិព្រៃរំដេងឃុំព្រៃរំដេងស្រុកមេសាងខេត្តព្រៃវែងជាអ្នកបើកបររងរបួសស្រាល។

ដោយឡែកភាគីខាងរថយន្តដឹកទឹកកកម៉ាកហ៊ីយិនដាយពណ៍ស ពាក់ស្លាកលេខបាត់ដំបង៣A.២៥៤២ បើកបរដោយឈ្មោះយឹម ហេងភេទប្រុសអាយុ២៩ឆ្នាំស្នាក់នៅភូមិពោវាល សង្កាត់រតនះក្រុងខេត្តបាត់ដំបងបានស្លាប់នៅនឹងកន្លែងកៀបជាប់នៅក្នុងរថយន្ត និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះចាន់ ភេទប្រុសអាយុ២២ឆ្នាំរស់នៅក្នុងភូមិសង្កាត់ជាមួយគ្នារងរបួសស្រាល។

ក្រោយសមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែងនិងធ្វើកំណត់ហេតុរួច បានប្រគល់សាកសពជនរងគ្រោះទាំង២នាក់ទៅឲ្យសាច់ញាតិក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យ។ ចំណែកវត្ថុតាងរថយន្តពាក់ព័ន្ធទាំង២គ្រឿងត្រូវនគរបាលជំនាញមូលដ្ឋានបញ្ជូនមកកាន់ផ្នែកការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តរងចាំការដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម