ព័ត៌មានជាតិ
ណាហ្គាវើលដ៍បេះដូងសប្បុរស ឧបត្ថម្ភស្បៀងអាហារស្មើនឹងទឹកប្រាក់ ១០ម៉ឺនដុល្លារដល់សាលាក្រុង ដើម្បីចែកជូនគ្រួសារដែលកំពុងត្រូវការជំនួយ
ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃនេះ បានឧបត្ថម្ភស្បៀងអាហារដែលស្មើនឹងទឹកប្រាក់ ១០០.០០០ ដុល្លារដល់សាលារាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។

ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីជំងឺកូវីដ-១៩ រាជធានីភ្នំពេញត្រូវបានដាក់ឲ្យស្ថិតក្នុងស្ថានភាពបិទខ្ទប់កាលពីថ្ងៃទី១៥ ខែមេសា ហើយតំបន់ដែលមានហានិភ័យខ្ពស់ជាច្រើនត្រូវបានកំណត់ជាតំបន់ក្រហម។ ពលរដ្ឋក្នុងតំបន់ក្រហម មិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែអាចលើកលែងចំពោះករណីចាំបាច់បំផុតមួយចំនួន។ ផ្សារមិនរៀបរយទាំងអស់ ត្រូវបានបិទដើម្បីជួយទប់ស្កាត់ការកើនឡើងយ៉ាងឆាប់រហ័សនៃករណីជំងឺកូវីដ-១៩ ផងដែរ។ គ្រួសារនីមួយៗ ទទួលបានអង្ករ ២៥ គីឡូក្រាម មី ៣០ កញ្ចប់ ត្រីខ ១០ កំប៉ុង ទឹកត្រី ៦ ដប និងទឹកស៊ីអ៊ីវ ៦ ដប។ ស្បៀងអាហារដែលត្រូវបានឧបត្ថម្ភនឹងអាចផ្គត់ផ្គង់៣.៥០០ គ្រួសារនៅតំបន់ដែលរងផលប៉ះពាល់ខ្លាំង។
ពិធីប្រគល់ និងទទួលស្បៀងអាហារនេះ ត្រូវបានធ្វើឡើងនៅថ្ងៃនេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ហួត ហៃ អភិបាល រងរាជធានីភ្នំពេញ លោកស្រី កែវ សុខ ពិសី អភិបាលរងរាជធានីភ្នំពេញ និងលោកសេង វណ្ណៈ នាយករដ្ឋបាលនៃសាលារាជធានីភ្នំពេញព្រមទាំងវត្តមានរបស់លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Cherchi Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Mike Ngai នាយកប្រតិបត្តិផ្នែកប្រតិបត្តិការ និងទីផ្សារ និងលោក Sean Tan នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ។ លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានឲ្យដឹងថា “ណាហ្គាវើលដ៍បេះដូងសប្បុរស ប្តេជ្ញាចិត្តពេញទំហឹងដើម្បីជួយដល់សហគមន៍។ វាជាទំនួលខុសត្រូវរបស់យើងដែលត្រូវជួយដល់សហគមន៍នៅពេលពួកគេត្រូវការជំនួយ។ ការកើនឡើងនៃករណីឆ្លងនាពេលបច្ចុប្បន្ន ទាមទារជាចាំបាច់ឲ្យមានការបិទខ្ទប់ ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។យើងនឹងធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជួយសហគមន៍នៅកន្លែងដែលយើងអាចជួយបាន”។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍ថា “ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា Tan Sri Dr. CHEN LIP KEONG ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានឧបត្ថម្ភអង្ករ ចំនួន ៨៧.៥០០ គីឡូ ក្រាម ត្រីខ ចំនួន ៣៥.០០០ កំប៉ុង មី ១០៥.០០០ កញ្ចប់ ទឹកត្រី ២១.០០០ ដប និងទឹក ស៊ីអ៊ីវ ចំនួន ២១.០០០ ដប ជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីចាត់វិធានការទប់ស្កាត់ការ រីករាលដាលនៃមេរោគកូវីដ-១៩។
តាមរយៈកាយវិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញនិងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការចាត់វិធានការទប់ស្កាត់ការ រីករាលដាលនៃមេរោគកូវីដ១៩នៅរាជធានីភ្នំពេញក៏ដូចជានៅទូទាំងព្រះរាជាណាចក្រ កម្ពុជាបានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះស្តែងឲ្យឃើញអំពីការ គិតគូរ និងក្តីអាណិតស្រឡាញ់ចំពោះជនរួមជាតិ ដោយឈរលើ បុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួប ប្រទះគ្រោះភ័យនៃការរាតត្បាតពីមេរោគកូវីដ-១៩”។ ដោយមានការជួយពីមន្ត្រីសាលាក្រុង កងកម្លាំង និង មន្ត្រីពាក់ព័ន្ធទាំងអស់ ស្បៀង អាហារទាំងនេះ នឹងត្រូវយកទៅចែកជូនឲ្យបានលឿនបំផុតដល់គ្រួសារដែលកំពុងត្រូវការជំនួយបំផុតនៅក្នុងតំបន់បិទខ្ទប់។


គួររំឭកផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភជាច្រើនផងដែរដល់ក្រសួងសុខាភិបាល ក្រសួងអប់រំយុវជននិងកីឡា ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិនិងសាលារាជធានីភ្នំពេញ ដែលរួមមាន ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ធ្វើតេស្តរកមេរោគ និងបរិក្ខារបង្ការ ដូចជា ម៉ាសមុខ ជែលលាងដៃ និងឧបករណ៍វាស់កម្តៅ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ការ ឧបត្ថម្ភសរុបដល់សាលារាជធានីភ្នំពេញកន្លងមក មានចំនួនប្រមាណ ២១៨.០០០ ដុល្លារ៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៩ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់