ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ នេត សាវឿន ចេញវិធានការទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួចនាំជនបរទេសចេញពីតំបន់បិទខ្ទប់
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានដាក់ចេញនូវវិធានការ បទបញ្ជាជាច្រើនក្នុងការពង្រឹងបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលបលួចនាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់។
លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានប្រាប់ឱ្យកងកម្លាំងនគរបាលពាក់ព័ន្ធទាំងអស់ត្រួតពិនិត្យការស្នាក់នៅ ការចល័ត និងការចេញ-ចូល របស់ជនបរទេស ក្នុងមូលដ្ឋានរបស់ខ្លួន ហើយក្នុងករណីរកឃើញមានការចល័ត ឬដឹកជញ្ជូនជនបរទេសគេចវេសពីការធ្វើចត្តាឡីស័ក ឬពីមណ្ឌលចត្តាឡីស័ក ឬក៏បំពានទៅនឹងវិធានការបិទខ្ទប់ភូមិសាស្ត ត្រូវឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

បើតាមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន ត្រូវធ្វើសេនាធិការជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការដាក់ចេញផែនការសកម្មភាពដើម្បី ជំរុញការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលបលួចនាំ ជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ឲ្យទទួលបានលទ្ធផលល្អប្រសើរ និងសហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីពិគ្រោះយោបល់ កំណត់បែងចែកភូមិសាស្ត្រទទួលខុសត្រូវក្នុងការពង្រាយកម្លាំងត្រួតពិនិត្យ ការរៀបចំ កម្លាំងឈរជើងបន្ថែមលើគោលដៅក្នុងភូមិសាស្ត្រស្មុគស្មាញ ការរាំងខ្ទប់និងលុបបំបាត់ច្រកក្រៅផ្លូវការ (របៀង) សំដៅលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួចនាំមនុស្សចេញ-ចូលឆ្លងកាត់ ព្រំដែនខុសច្បាប់ និងបទល្មើសនានា ឆ្លងកាត់ព្រំដែន ព្រមទាំងសហការស្រាវជ្រាវ បង្ក្រាប តាមចាប់មេក្លោង មេខ្យល់ក្នុងប្រទេសយកមកផ្តន្ទាទោសតាមច្បាប់។
ជាមួយគ្នានោះ គ្រប់ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងកិច្ចការសំខាន់ៗមួយចំនួនបន្ថែមមួយចំនួនទៀតដូចជា ត្រូវធ្វើសេនាធិការជូនគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ក្នុងការជំរុញការងារផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹង និងចូលរួមក្នុងការបង្ការទប់ស្កាត់សកម្មភាពនាំមនុស្សឆ្លងដែនដោយខុសច្បាប់ និងការលួចនាំជនបរទេសចល័តចេញ-ចូលនៅមូលដ្ឋាន បំពានទៅនឹងវិធានការបង្ការ ទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩ និងវិធានការបិទខ្ទប់ភូមិសាស្តជាដើម។

ត្រូវតាមដានត្រួតពិនិត្យជាប្រចាំចំពោះការចាត់តាំងអនុវត្តផែនការសកម្មភាព ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពនាំមនុស្សឆ្លងដែនខុសច្បាប់ និងការលួចនាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ ហើយចង្អុល ដឹកនាំជាក់ស្ដែងទៅតាមភូមិសាស្ត្រស្ថិតក្នុងដែនសមត្ថកិច្ចដែលបានប្រគល់ជូនជាពិសេស ត្រូវពិនិត្យ ណែនាំជំរុញនូវការអនុវត្តវិធានការនានាក្នុងការទប់ស្កាត់ការនាំមនុស្ស ឬរត់ពន្ធមនុស្សឆ្លងដែន ខុសច្បាប់ ដោយមិនត្រូវធ្វើឲ្យប៉ះពាល់ដល់សកម្មភាពប្រកបមុខរបរទទួលទានស្របច្បាប់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនឡើយ។
អ្វីដែលជាចំណុចពិសេសទៀតនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានប្រាប់ឲ្យអ្នកពាក់ព័ន្ធ ក៏ដូចជាកងកម្លាំងទាំងអស់ អនុវត្តច្បាប់ វិន័យក្រមសីលធម៌ មនសិការវិជ្ជាជីវៈ ដើម្បីជៀសវាងអំពើផ្សំគំនិត បណ្ដែតបណ្ដោយឲ្យមានការលួចនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ហើយក៏ត្រូវមានការសរសើរ ជូនរង្វាន់លើកទឹកចិត្តដល់អង្គភាព ឬបុគ្គលដែលមានស្នាដៃ ផងដែរ៕ អត្ថបទ៖កោះកែវ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល