Connect with us

ព័ត៌មានជាតិ

អាជីវករ និងគ្រួសារ នៅខេត្តព្រះសីហនុ ៨៣ នាក់ទៀតរកឃើញវិជ្ជមានជំងឺកូវីដ១៩

បានផុស

នៅ

រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី ៣០ ខែមេសានេះ បានប្រកាសរកឃើញករណីវិជ្ជមានថ្មីចំនួន ៨៣ នាក់ទៀតជាអាជីវករ និងគ្រួសារនៅក្នុងក្រុងព្រះសីហនុ។

អាជ្ញាធរខេត្តក៏អំពាវនាវឱ្យប្រជាពលរដ្ឋ ឬអាជីវករ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានដែលបានរាយនាម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាក រកមេរោគកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរខេត្តព្រះសីហនុ បញ្ជាក់ថា អ្នកដែលពាក់ព័ន្ធដ៏ទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្តៅយ៉ាងតិច២ដងក្នុង១ថ្ងៃ ហើយសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង។

ក្រៅពីនេះ ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាត ឱ្យបានម៉ឺងម៉ាត់បំផុត៕

អានពិស្តារ៖

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម