ព័ត៌មានជាតិ
ស្ពានដែកបេឡេត៍ឆ្លងស្ទឹងមេទឹក តាមផ្លូវជាតិលេខ ៥៥ ទៅថ្មដា បើកឲ្យប្រើប្រាស់ជំនួសផ្លូវវៀងក្រាលល្បាយថ្ម
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងពីការដាក់ឲ្យប្រើប្រាស់ស្ពានដែកបេឡេត៍ជំនួសផ្លូវវៀងក្រាលដីល្បាយថ្មឆ្លងកាត់ស្ទឹងមេទឹកតាមផ្លូវជាតិលេខ ៥៥ ទៅច្រកថ្មដាក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
មន្ទីរសាធារណការនិងដឹកជញ្ចូនខេត្តពោធិ៍សាត់បានបញ្ជាក់ថា ដោយសារស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងមានទឹកហូរខ្លាំង បានបណ្តាលឱ្យផ្លូវវាងក្រាលដីល្បាយថ្មឆ្លងកាត់ស្ទឹងមេទឹកត្រង់គីឡូម៉ែត្រលេខ ១៧១+៦៩៧ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់ផ្តើមហូរច្រោះបាក់ស្រុត និងលែងធ្វើចរាចរណ៍បាន។



ខណៈដែលការងារជួសជុលពង្រឹងស្ពានដែកបេឡេតិ៍ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ក៏បានបញ្ចប់ការងាររួចរាល់ និងដើម្បីធានាសុវត្ថិភាពជូនសាធារណជន និងបង្ការហានិភ័យដែលអាចកើតមានជាយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានជូនដំណឹងពីការបញ្ឈប់ការអនុញ្ញាតិឲ្យធ្វើចរាចរណ៍លើផ្លូវវាងក្រាលដីល្បាយថ្មឆ្លងកាត់ស្ទឹងមេទឹក និងបើកឱ្យធ្វើចរាចរណ៍លើស្ពានដែកបេឡេតិ៍ជំនួសវិញ។
ទន្ទឹមការបើកឲ្យដំណើរការស្ពានបេឡត៍ឆ្លងកាត់ស្ទឹងមេទឹក អាជ្ញាធរក្រើនរំលឹកដល់ប្រជាពលរដ្ឋនិងអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវបង្កើនការប្រុងប្រយ័ត្ន និងគោរពតាមច្បាប់ចរាចរណ៍ រួមទាំងអនុវត្តតាមការណែនាំរបស់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការធ្វើដំណើរឆ្លងកាត់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


