ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប បើកដំណើរការឲ្យចេញ-ចូលឡើងវិញ នៅតំបន់បិទខ្ទប់
អាជ្ញាធរខេត្តសៀមរាប បានសម្រេចចិត្ត បើកឲ្យដំណើរការចេញ-ចូលឡើងវិញ នៅតំបន់បិទខ្ទប់មួយចំនួនដូចជា សង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប រួមទាំងផ្សារក្រោម និងផ្សារវត្តអធ្វា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តាមរយៈសេចក្តីសម្រេចលេខ០៤០/២១សសរ ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅ រួមទាំងការបិទផ្សារក្រោម និងផ្សារវត្តអធ្វា ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រសង្កាត់ដែលត្រូវបិទខ្ទប់។


ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ និងវិធានចត្តាឡីស័ក បានធ្វើឲ្យករណីនេះ បានវិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប រួមទាំងផ្សារក្រោម និងផ្សារវត្តអធ្វា ស្ថិតក្នុងភូមិសាស្ត្រក្រុងសៀមរាប ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ តទៅ។

ជាមួយគ្នានេះ អាជ្ញាធរសង្កាត់ពាក់ព័ន្ធ គណៈកម្មការគ្រប់គ្រងផ្សារក្រោម និងផ្សារវត្តអធ្វា ត្រូវអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល ដោយត្រូវត្រួតពិនិត្យសុខភាពបឋមដល់អាជីវករ និងអ្នកចេញ-ចូលក្នុងផ្សារ លាងសម្អាតដៃនឹងអាល់កុល ឬជែល ពាក់ម៉ាស និងរក្សាគម្លាតសង្គម ព្រមទាំង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងសៀមរាប មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលសង្កាត់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាជ្រាប និងចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕
អត្ថបទ៖ កុសល
សូមចុចអាន៖ អាជីវករ និងគ្រួសារ នៅខេត្តព្រះសីហនុ ៨៣ នាក់ទៀតរកឃើញវិជ្ជមានជំងឺកូវីដ១៩

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី