Connect with us

ព័ត៌មានជាតិ

ពលរដ្ឋនិងភ្ញៀវទេសចរ ធើ្វដំណើរពេលយប់តាមផ្លូវជាតិលេខ៤៨ កាន់តែមានសុវត្ថិភាព ក្រោយអាជ្ញាធរ តម្លើងបង្គោលអំពូលសូឡាតាមផ្លូវ

បានផុស

នៅ

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរកាន់តែធ្វើដំណើរចរាចរណ៍ប្រកបដោយសុវត្ថិភាពពេលយប់លើកំណាត់ផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ ខេត្តកោះកុង បន្ទាប់ពីបង្គោល និងអំពូលភ្លើងសូឡាចំនួន៣១០ដើមតម្លើងរួចរាល់។ បង្គោលនិងអំពូលភ្លើងសូឡាសរុបចំនួន៣១០ដើម ត្រូវបានតម្លើងរួចរាល់ហើយតាមដងផ្លូវជាតិលេខ៤៨ ចាប់ពីផ្លូវបំបែកចំណុចអូរស្រីស្រណោះទៅដល់ទល់មុខទីបញ្ជាការកងរាជអាវុធហត្ថថ្មីដែលរយៈចម្ងាយជាង៦គីឡូម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ថា ប្រជាពលរដ្ឋ និងអ្នកទេសចរ នឹង ទទួលបានសុវត្ថិភាពខ្ពស់រាល់ការធ្វើដំណើរទៅមកពេលយប់ តាមរយៈការបំពាក់អំពូលភ្លើងសូឡានេះ លោកស្រីអភិបាលខេត្ត ក៏សូមអំពាវនាវដល់ពលរដ្ឋដែលធើ្វដំណើរទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗ កុំបោះចោលសំរាម កុំបើកបរហួសល្បឿនកំណត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាបានអនាម័យបរិស្ថានល្អ។

លោកស្រី ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង

លោកស្រីអភិបាលខេត្ត ក៏រំលេចដែរថា ការតម្លើងអំពូសូឡាសងខាងផ្លូវជាតិលេខ៤៨នេះជាគម្រោងផ្តួចផ្ដើមរបស់រដ្ឋបាលខេត្តកោះកុង ក្រោមការណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារគណបក្សបជាជនកម្ពុជាចុះមូលដ្ឋានខេត្ត ក្នុងគោលបំណងដើម្បីកោះកុងកាន់តែមានសុវត្ថិភាពធ្វើដំណើររបស់ពលរដ្ឋ អ្នកទេសចរ និងលើកកម្ពស់សោភ័ណភាពស្រស់បំព្រងពេលយប់បន្ថែម។

ស្របពេលគ្នានេះ ប្រជាពលរដ្ឋបានគាំទ្រចំពោះរដ្ឋបាលខេត្តដែលមានយកចិត្តទុកដាក់តម្លើងអំពូលសូឡានេះឡើងតាមដងផ្លូវជាតិលេខ៤៨ ព្រោះវាជួយលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងបន្ថែមទៀត ពិសេសការផ្តល់សុវត្ថិភាពដល់អ្នកទេសចរ និងពលរដ្ឋងាយស្រួលចរាចរណ៍ពេលយប់។

ប្រជាពលរដ្ឋ ឯកភាពចំពោះសំណើបើកបរកុំហួសល្បឿនកំណត់ កុំដឹកលើសទម្ងន់កំណត់ គ្រាពេលយប់ជ្រៅ មានស្ថានភាពផ្លូវងងឹត បត់បែន និងឡើងចុះចំណោត ដែលងាយបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ដូច្នេះការដាក់តម្លើងអំពូលមានសារៈសំខាន់ខ្លាំង៕អត្តបទៈសិរិវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម