Connect with us

ព័ត៌មានជាតិ

អង្គការ​ផ្ទះបាយ​កុមារ​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​ពី​សំណាក់​លោកជំទាវ ហ៊ុន ម៉ា​ណា និង​ឯកឧត្តម ឌី វិជ្ជា

បានផុស

នៅ

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១​នេះ ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ា​ណា បាន​ចាត់​អោយ​លោក ជិន ប៊ុនធឿន ព្រមជាមួយ​ក្រុមការងា​រ​នាំយក​ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ​ជាច្រើន​មុខ​ទៅ​ប្រគល់ជូន​អង្គការ​ផ្ទះបាយ​កុមារ ដែល​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង ៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​រំលឹក​ផង​ថា អង្គការ​ផ្ទះបាយ​កុមារ​នេះ​ត្រូវបាន​ប​ង្កើត​ឡើង​នា​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១០ ដោយ​លោក ង៉ូ​វ ឈី​វ ជា​អ​តីត​នាយក​អង្គការ ESPECA ។ គោលបំណង​ផ្ទះបាយ​កុមារ បង្កើតឡើង​ដើម្បី​ជួយ​កុមារ​រើស​អេតចាយ កុមារ​សុំ​ទាន កុមារ​ជួប​ការលំបាក ដោយ​អង្គ​ការផ្តល់​ជា​អាហារ​ហូបចុក​គ្រប់គ្រាន់ និង​ជំរុញ​កុមារ​ឲ្យ​ទៅ​រៀន ធ្វើយ៉ាងណា​អោយ​ចេះ​អាន និង​ចេះ​សរសេរ ជាពិសេស​អោយ​ពួកគេ​មាន​សុខភាព​ល្អ។

លោក ជិន ប៊ុនធឿន បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ា​ណា ជានិច្ចកាល​លោក​តែងតែ​គិតគូរ​ពី​សុខទុក្ខ របស់​អង្គការ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ទទួល​បានការ ទំនុក​បម្រុង​ពី​អង្គការ។ នៅក្នុង​ថ្ងៃនេះ ឯកឧត្តម និង​លោកជំទាវ បាន​ផ្តល់ជូន អំណោយ​ដើម្បី​ចូលរួម​រំលែក​ការ​លំបាក​ក្នុង​ជីវភាព​របស់​អង្គការ​បាន​មួយចំណែក ខណៈ​រាជរដ្ឋាភិបាល​បាន​អនុវត្ត​ការបិទ​ខ្ទប់​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជា​ហេតុដែល​ធ្វើអោយ​បងប្អូន​ទទួលរង​ផលប៉ះពាល់។

ក្នុង​ឱកាស​នោះ លោក ង៉ូ​វ ឈី​វ ជា​ប្រធាន​អង្គការ​ផ្ទះបាយ​កុមារ​បាន​មានប្រសាសន៍​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម និង លោកជំទាវ ដែល​តែងតែ​យកចិត្តទុកដាក់​លើ​ជីវភាព​របស់​អង្គការ ពិសេស បងប្អូន​នៅតាម​សហគមន៍​គ្រប់រូប ។ ហើយ​ការឧបត្ថម្ភ​នៅពេលនេះ អាច​បង្ក​លក្ខណៈ​ឲ្យ​យើងខ្ញុំ​មាន​លទ្ធ​ក្នុងការ​ចែករំលែក និង​ផ្គត់ផ្គង់​បន្ត​ដល់​គ្រួសារ​ខ្វះខាត​នៅតាម​បណ្តា​សហគមន៍​ទាំង ៣ មានដូចជា សហគមន៍​ព្រែក​ទាល់​មានជ័យ , សហគមន៍​បឹងត្របែក និង សហគមន៍​ជ្រោយចង្វា ។ ល។

សូម​បញ្ជាក់​ផងដែរ​ថា គ្រួសារ​ដែល​អង្គ​ការ​ជួយ​ទំនុកបម្រុង​ទាំងអស់​មាន​ចំនួន ២២៥​គ្រួសារ មកពី​៣​សហគមន៍

ទី​១-​កុ​ុ​មារ​រស់នៅក្នុង​សហគមន៍​ព្រែក​ទាល់​មានជ័យ មាន​ចំនួន ៨០​គ្រួសារ​។

​ទី​២-​កុមារ​រស់នៅក្នុង​សហគមន៍​បឹងត្របែក មាន​ចំនួន ៨៥​គ្រួសារ​។

​ទី​៣-​កុមារ​រស់នៅក្នុង​សហគមន៍​ជ្រោយចង្វា មាន​ចំនួន ៦០​គ្រួសារ​។

​អំណោយ​ដែល​ប្រគល់ជូន​អង្គការ​នៅថ្ងៃនេះ​រួមមាន​៖

១-​អង្ករ ២០០​គីឡូ

២-​ត្រីខ ២០០​កំប៉ុង​

៣-​មី ០៣​កេស​ធំ ស្មើ ១៨​កេស​តូច

៤-​ទឹកដោះគោ​ខាប់ ០១​កេស​

៥-​ប៊ីចេង ០៥​គីឡូ​

៦-​អំបិល ០៥​គីឡូ​

៧-​ទឹកត្រី ០៣​យួរ​

៨-​ទឹក​ស៊ី​អ៉ី​វ ០៣​យួរ​

៩-​ទឹក​សុទ្ធ ARUNA ៥០​កេស​

១០-​ម៉ាស់ ២០ ប្រអប់ ស្មើ ១០០០​ម៉ាស់​

​ហើយ​អំណោយ​ដែល​ប្រគល់ជូន​គ្រួសារ​ទាំង ២២៥​នៅថ្ងៃនេះ ដោយ​មួយ​គ្រួសារៗ​ទទួលបាន​៖

១-​អង្ករ ០១​បេ

២-​ត្រីខ ០១​យួរ ស្មើ ៣០​កំប៉ុង​

៣-​មី ០១​កេស​តូច

៤-​ទឹកដោះគោ​ខាប់ ២​កំប៉ុង

៥-​ទឹកត្រី ០១​យួរ ស្មើ ០៦​ដប​

៦-​ទឹក​ស៊ី​អ៉ី​វ ០១​យួរ ស្មើ ០៦​ដប​

៧- ទឹក​សុទ្ធ ARUNA ០១​កេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម