ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះសីហនុបានឃាត់ខ្លួនជនជាតិខ្មែរនិងចិនជាង៦០នាក់ដែលល្មើសនឹងបម្រាម
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍នៅរសៀលថ្ងៃទី៣០មេសានេះថា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តព្រះសីហនុបានធ្វើការឃាត់ខ្លួនជនជាតិខ្មែរចំនួន៥៦នាក់និងជនជាតិចិនចំនួន៦នាក់ដែលល្មើសទៅនឹងបម្រាមរបស់រដ្ឋបាលខេត្ត។
លោកបានបន្តថា ក្នុងចំណោមអ្នកល្មើសនឹងបម្រាមទាំងនោះក្នុងនោះល្មើសដោយគេចចេញពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក មាន៤៣នាក់ជនជាតិចិន០១នាក់។ ល្មើសមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាសមានចំនួន១៦នាក់ជនជាតិចិន០៣នាក់និងល្មើសដោយគេចចេញពីតំបន់បិទខ្ទប់ក្រុងព្រះសីហនុ មានចំនួន០៣នាក់ជនជាតិចិន០២នាក់។
លោកបានបន្តទៀតថា អ្នកល្មើសនឹងបម្រាមទាំងនោះ មានអ្នកខ្លះត្រូវរដ្ឋបាលខេត្តពិន័យអន្តរកាល ខ្លះទៀតកសាងសំណុំរឿងបញ្ជូនទៅតុលាការនិងអ្នកល្មើសមួយចំនួនទៀតត្រូវរៀបចំឯកសារស្នើសុំឲ្យបណ្តេញចេញពីប្រទេសកម្ពុជា។
លោក ឃាង ភារម្យ បានកត់សម្គាល់ថា អ្នកល្មើសទៅនឹងបម្រាមភាគច្រើនបានប្រើប្រាស់មធ្យោបាយម៉ូតូនិងរថយន្តសម្រាប់ធ្វើការគេចខ្លួនពីខេត្តព្រះសីហនុចេញទៅស្រុកកំណើត ទៅរាជធានីភ្នំពេញនិងទៅតាមបណ្តាខេត្តផ្សេងៗទៀត៕
ដោយ ៖ សំអឿន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍