ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បំភ្លឺបន្ថែម ជុំវិញការបែងចែកអំណោយដល់ពលរដ្ឋនៅតំបន់បិទខ្ទប់
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសេចក្ដីប្រកាសព័ត៌មាន ច្រានចោលនូវការលើកឡើងក្នុងគោលបំណងបង្កចលាចលបំពុលសង្គម រារាំងដល់ដំណើរការបែងចែកអំណោយសង្គ្រោះជូនដល់ប្រជាពលរដ្ឋដែលមានតម្រូវការស្បៀងបន្ទាន់។
បើតាមការបំភ្លឺរបស់អាជ្ញាធររាជធានីភ្នំពេញ ការបែងចែកអំណោយជួយដល់ពលរដ្ឋក្នុងតំបន់បិទខ្ទប់ គឺឈរលើគោលការណ៍ដោយយកចំនួនគ្រួសារ បន្ទប់ជួល និងអ្នកមានជីវភាពខ្វះខាតជាមូលដ្ឋាន។ ដោយមានការសម្របសម្រួលជួយដឹកជញ្ជូនពីកងកម្លាំងកងយោធពលខេមរភូមិន្ទ កងកម្លាំងបញ្ជាការដ្ឋានកងអង្គរក្សបានធ្វើការដឹកជញ្ជូនដល់មូលដ្ឋាន និងបានចែកដល់ប្រជាពលរដ្ឋសរុបបានចំនួន ១៨៤ ៤០៦ គ្រួសារ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏នៅបន្តអំពាវនាវដល់ដល់សប្បុរសជន ក្រុមហ៊ុន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ គ្រប់មជ្ឈដ្ឋាន សូមបន្តរួមចំណែកតាមលទ្ធភាពក្នុងស្មារតីជាមហាគ្រួសារខ្មែរតែមួយ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ៕


អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ