ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ CCHR កំពុងខ្ជះខ្ជាយលុយម្ចាស់ជំនួយ ដោយសារតែចេញរបាយការណ៍ដដែលៗ
លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអះអាងថា វាជាការឥតប្រយោជន៍ និងខ្ជះខ្ជាយលុយ របស់ម្ចាស់ជំនួយ នៅពេលដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ជួលអ្នកជំនាញការសរសេររបាយការណ៍ដដែលៗ តែទោះជាយ៉ាងណា វាជាអ្វីដែលម្ចាស់ជំនួយចង់បានទៅតាមរបៀបវារៈនយោបាយរបស់គេ ហើយអ្នកធ្វើរបាយការណ៍ ក៏ធ្វើដើម្បីផ្គាប់ចិត្ត។

លោក ជិន ម៉ាលីន បានបញ្ជាក់យ៉ាងដូច្នេះថា “ការចេញរបាយការណ៍នេះ គឺជារឿងដដែលៗ គ្មានអ្វីថ្មីនោះទេ ដែលក្រុម និងបក្សពួកគេតែងតែចម្លង និងចែកចាយតគ្នាពីមួយទៅមួយដោយគ្មានមូលដ្ឋាន ហើយទោះបីជាចេញ១០ឆ្នាំទៅមុខទៀត ក៏នៅតែដដែលដែរ។ វាជាការឥតប្រយោជន៍ និងខ្ជះខ្ជាយលុយ ដែលម្ចាស់ជំនួយផ្តល់លុយយ៉ាងច្រើនជួលអ្នកជំនាញការសរសេររបាយការណ៍បែបនេះ តែទោះជាយ៉ាងណាក៏ដោយ វាជាអ្វីដែលម្ចាស់ជំនួយចង់បានទៅតាមរបៀបវារៈនយោបាយរបស់គេ ហើយអ្នកធ្វើរបាយការណ៍ក៏ធ្វើដើម្បីផ្គាប់ចិត្តម្ចាស់ជំនួយផងដែរ។ ក៏ប៉ុន្តែ ការដែលពួកគេនៅតែបន្តចេញរបាយការណ៍ដដែលៗគ្មានមូលដ្ឋានបែបនេះ វានឹងធ្វើឱ្យសាធារណមតិកាន់តែមានមន្ទិលសង្ស័យថែមទៀត អំពីវិជ្ជាជីវៈ ឯករាជ្យភាព និងអព្យាក្រឹត្យភាពនយោបាយ របស់ក្រុមអង្គការសង្គមស៊ីវីលទាំងអស់នេះ ទៅវិញទេ។
បើតាមលោក ជិន ម៉ាលីន របាយការណ៍នេះ មើលតែមួយជ្រុង នៃការអនុវត្តវិធានការច្បាប់របស់សមត្ថកិច្ចទៅលើបុគ្គល និងសកម្មជននយោបាយដែលប្រព្រឹត្តល្មើសច្បាប់តែប៉ុណ្ណោះ ពោលគឺឲ្យតែសមត្ថកិច្ចអនុវត្តច្បាប់ទៅលើបុគ្គលនិងក្រុមគោលដៅទាំងអស់នេះ ពួកគេចាត់ទុកថា អាហ្នឹងគឺជាការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ លោកបន្តថា របាយការណ៍របស់មណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)នេះ ខកខានពុំបានពិនិត្យមើលលើទិដ្ឋភាពមួយជ្រុងទៀត ដែលពាក់ព័ន្ធនឹងនីតិវិធីច្បាប់របស់កម្ពុជានោះទេ ជាពិសេសអង្គហេតុ និងអង្គច្បាប់ ដែលនាំឱ្យមានបទល្មើស និងការចោទប្រកាន់តាមផ្លូវតុលាការលើបុគ្គល និងសកម្មជនទាំងនោះក្នុងសំណុំរឿងនីមួយៗ។
លោក ជិន ម៉ាលីន បញ្ជាក់ដែរថា ឯរបាយការណ៍ ឯកសារផ្លូវការ ការពន្យល់ បកស្រាយ និងឆ្លើយតបបំភ្លឺ របស់រាជរដ្ឋាភិបាល នាពេលកន្លងមក អង្គការនេះ មិនត្រូវបានគេយកមកពិចារណាបន្តិចណាសោះឡើយ។ ដូច្នេះការចេញរបាយការណ៍បែបនេះ មិនគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈជាវិទ្យាសាស្ត្រនោះទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ខែមេសា ឆ្នាំ២០២១ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមអាដហុក (ADHOC) និងមជ្ឈមណ្ឌលសាមគ្គីភាព (SC) ដោយមានការឧបត្ថម្ភពីមជ្ឈមណ្ឌលអន្តរជាតិ ដើម្បីច្បាប់ដោយមិនយកកម្រៃ (ICNL) ចេញផ្សាយនូវរបាយការណ៍ប្រចាំឆ្នាំទី៥ នៃការឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ខ្លួន គិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ដល់៣១ ខែធ្នូ ឆ្នាំ២០២០៕ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ