ព័ត៌មានជាតិ
ឈ្លោះគ្នារាល់ថ្ងៃ ឈានទៅដុតសម្លាប់ប្រពន្ធ ជជីកសួរថាមកពីប្រពន្ធញៀនល្បែង
សៀមរាប៖ នៅទីបំផុតកម្លាំងនគរបាលជំនាញខេត្តសៀមរាបនិងនគរបាលស្រុកស្វាយលើ បានបំបែកករណីដុតសម្លាប់មនុស្សចោលនៅក្នុងព្រៃកាលពី៣ថ្ងៃមុនបានហើយ តាមពិតឃាតកគឺជាប្តីរបស់ស្ត្រីរងគ្រោះសោះ។
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១និង០០នាទីថ្ងៃទី០១ខែឧសភាឆ្នាំ២០២១លំនៅភូមិខ្នារក្រៅ(ត្រពាំងត្បាល់ ) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-04-30_22-15-51-1024x768.jpg)
លោកឧត្តមសេនីយ៍ត្រី ភឹងចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា កម្លាំងនគរបាលជំនាញព្រហ្មខេត្តសៀមរាបនិងនគរបាលស្រុកស្វាយលើ បានសហការគ្នាស្រាវជ្រាវរហូតដល់៣ថ្ងៃ ទើបបំបែកសំណុំរឿងនេះបានដោយជោគជ័យ។
លោកបន្តថា កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ អេង អឿន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិខ្នារក្រៅ(ត្រពាំងត្បាល់ ) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(ត្រូវជាប្ដី) ដែលពាក់ពន្ធ័ករណីឃាតកម្មប្រព្រឹត្ត កាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២១វេលាម៉ោង១១និង១០នាទី នៅចំណុចផ្ទះរបស់ខ្លួន ទៅលើជនរងគ្រោះឈ្មោះ លី កុលាប (ត្រូវជាប្រពន្ធ) អាយុ៣៦ឆ្នាំរស់នៅភូមិឃុំខាងលើ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/ងហ-768x1024.jpg)
លោកបន្ថែមថា នៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី៣០មេសាឆ្នាំ២០២១ជនសង្ស័យឈ្មោះ អេង អឿន ភេទប្រុស អាយុ ៥២ឆ្នាំ បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលថា បាត់ប្រពន្ធកាលពីថ្ងៃទី២៧ មិនដឹងទៅណាមូលហេតុពួកគាត់ឈ្លោះពាក្យសម្តីគ្នា។
ក្រោយទទួលព័ត៌មាន ប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយនឹងប្រជាការពារភូមិនិងប្រជាពលរដ្ឋ ជួយរកឈ្មោះ លី កូលាប ដែលបានបាត់ខ្លួន។ នៅវេលាម៉ោង១០និង៣០នាទីថ្ងៃដដែល ប្រជាការពារភូមិបានរុករកនៅដីចំការរបស់ជនសង្ស័យស្ថិតនៅខាងក្រោយវិហារព្រះយេស៊ូ ភូមិត្រពាំងពពេល ឃុំតាសៀមស្រុកស្វាយលើ ខេត្តសៀមរាប ក៏បានឃើញសាកសពមនុស្សត្រូវបានភ្លើងឆេះសល់តែឆ្អឹងក្នុងព្រៃល្បាស់ចំណុចខាងលើ។
ដោយហេតុនេះកម្លាំងជំនាញនៃអធិការដ្ឋានសហការជាមួយប៉ុស្តិ៍រដ្ឋបាលកន្ទួត និងប៉ុស្តិ៍រដ្ឋបាលតាសៀម ចុះដល់កន្លែងសាកសពដែលត្រូវភ្លើងឆេះ ដើម្បីស្រាវជ្រាវនិងប្រមូលព័ត៌មាន។ ក្រោយពីមានការឆ្លងយោបល់ពីការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់ ជនសង្ស័យឈ្មោះ អេង អឿន ត្រូវបាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាននិងបានសារភាពថាពិតជាបានសម្លាប់ប្រពន្ធពិតប្រាកដមែន។
ជនសង្ស័យប្រាប់មូលហេតុឈានដល់ការសម្លាប់ប្រពន្ធ ដោយសារមានជម្លោះអំពើហិង្សាក្នុងគ្រូសារយូរមកហើយ ដោយគាត់អង្វរប្រពន្ធមិនឲ្យលេងល្បែង បែរជាប្រពន្ធនិយាយថាស៊ូលែងលះប្តីឲ្យតែបានលេងល្បែង។ នៅថ្ងៃទី២៧ខែមេសា ពួកគាត់បានឈ្លោះគ្នាអំពីរឿងប្រពន្ធ រកលក់ដីតែគាត់មិនឲ្យលក់ព្រោះខ្លាចយកប្រាក់ទៅលេងល្បែង ក៏ឈ្លោះប្រកែកគ្នា ប្រពន្ធបានយកដំបងឈើមកវាយ ហើយគាត់ចាប់ច្រានផ្ដូលហើយយកដៃសង្កត់ក មុនដំបូងសង្កត់តែដៃម្ខាងទេ ដោយប្រពន្ធរើបំរាស់រកវាយគាត់ទៀត គាត់ក៏សង្កត់ច្របាច់ក ដោយដៃទាំងពីរផ្ងាពោះរហូតដល់ដាច់ខ្យល់ស្លាប់។
ពេលស្លាប់ហើយ គាត់អូសសពទៅដាក់ក្បែរទ្រុងជ្រូក ហើយគ្របកៅស៊ូតង់ពណ៌ខៀវពីលើមិនឲ្យអ្នកណាដឹង ដោយទុកសាកសពចំនួនពីរយប់គឺយប់ថ្ងៃទី២៧និង២៨មេសា២០២១ លុះដល់វេលាម៉ោង០៤,០០នាទីទៀបភ្លឺ ថ្ងៃទី២៩ខែមេសា គាត់ដឹកសាកសព និងគោយន្តកន្រ្តៃយកទៅដុតចោលនៅចំនុចខាងលើដោយមានគំនរអុសនិងប្រេងម៉ាស៊ូតពេលដុតរួចគាត់ត្រឡប់មកផ្ទះវិញមិនប្រាប់អ្នកណាឡើយ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ