Connect with us

ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះ រៀបចំដាក់ប្រព័ន្ធលូថ្មីជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

បានផុស

នៅ

កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះ បានរៀបចំគ្រឿងចក្រកាយដាក់ប្រព័ន្ធលូថ្មីជូនប្រជាពលរដ្ឋ ដើម្បីរំដោះទឹកភ្លៀងនារដូវវស្សាខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ បានឲ្យដឹងថា ដើម្បីបញ្ចៀសការជន់លិចដោយទឹកភ្លៀងនារដូវវស្សាខាងមុខនេះ ដោយមានការយកចិត្តទុកដាក់ពី លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល លោក ស៊ិន វុទ្ធី ចៅសង្កាត់ភ្លើងឆេះរទេះ បានដឹកនាំក្រុមការងារសង្កាត់ រៀបចំគ្រឿងចក្រកាយដាក់ប្រព័ន្ធលូថ្មីអមសងខាងផ្លូវបេតុង ព្រំប្រទល់ប្រឡាយទទឹងថ្ងៃបុរីពិភពថ្មីសាខាទី ១ ដល់ ព្រំប្រទល់ជាប់ផ្លូវក្រវាត់ក្រុង ៦០ ម៉ែត្រ ស្ថិតនៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានប្រវែងប្រហែលចម្ងាយ ២៥០ ម៉ែត្រ។

អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជួយថែរក្សា អនាម័យ បរិស្ថាន ឲ្យបានល្អ ចៀសវាងចោលសំរាមគ្មានសណ្តាប់ធ្នាប់ដែលជាហេតុបង្កឲ្យស្ទះប្រព័ន្ធលូ និង ចរន្តទឹកហូរ៕
អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម