ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តព្រះវិហារ ប្រើឧបករណ៍បច្ចេកទេស Benkelman Beam វាស់សមត្ថភាពទ្រទម្ងន់នៃស្រទាប់គ្រឹះផ្លូវ
ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នាដើមសប្តាហ៍ឆ្នាំ២០២៦នេះ បានចុះធ្វើការពិសោធន៍វាស់សមត្ថភាពទ្រទម្ងន់នៃស្រទាប់គ្រឹះផ្លូវ ដោយប្រើប្រាស់ឧបករណ៍បច្ចេកទេស Benkelman Beam លើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រ ១២០+៦០០ ដល់ ១២១+២០០ ស្ថិតក្នុងក្រុងព្រះវិហារ ដែលជាទីតាំងកំពុងអនុវត្តគម្រោងថែទាំខួប និងជួសជុលពង្រីកផ្លូវ។

ការចុះពិនិត្យ និងធ្វើតេស្តបច្ចេកទេសនេះ គឺដើម្បីធានាថា ការសាងសង់ និងជួសជុលផ្លូវអនុវត្តស្របតាមស្តង់ដារបច្ចេកទេស និងមានគុណភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការខូចខាតឡើងវិញ និងធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា ក្រោមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរបានយកចិត្តទុកដាក់ជួសជុលថែទាំផ្លូវ ដែលគ្រប់គ្រងដោយមន្ទីរ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានធ្វើដំណើរ និងដឹកជញ្ជូន មានភាពស្រួល។

លោក សំ លាងទ្រី បានបន្តថា ពាក់ព័ន្ធនឹងការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅតាមការដ្ឋាន គឺជាកត្តាសំខាន់ក្នុងការធានាគុណភាពសំណង់ផ្លូវ ដើម្បីឱ្យគម្រោងអនុវត្តទៅតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់។
ប្រធានមន្ទីរបានបញ្ជាក់ថា «មន្ទីរតែងតែយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យគុណភាពការងារសាងសង់ និងជួសជុលផ្លូវ ដើម្បីធានាថា ផ្លូវដែលស្ថាបនារួច មានភាពរឹងមាំ ប្រើប្រាស់បានយូរ និងអាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋបានប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព»។

ជាមួយគ្នានេះដែរ លោក សំ លាងទ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាផ្លូវថ្នល់ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង ដោយមិនត្រូវដឹកជញ្ជូនលើសទម្ងន់កំណត់ កុំលុបលូ លុបប្រឡាយទឹក និងកុំចាក់ដីខ្ពស់ជាងផ្លូវ ពិសេសរាលពេលបើកបរសូមចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង៕
ដោយ ៖ ស្រីរ័ត្ន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


