បងប្អូន​ពី អេស​ស៊ីជី បាន​ចូលរួមចំណែក​ ក្នុង​ការ​សាងសង់​ទីធ្លា​ ក្នុង​បរិវេណ​សាលា​ដូង​សម្រាប់​​សិស្សានុសិស្ស​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

បងប្អូន​ពី អេស​ស៊ីជី បាន​ចូលរួមចំណែក​ ក្នុង​ការ​សាងសង់​ទីធ្លា​ ក្នុង​បរិវេណ​សាលា​ដូង​សម្រាប់​​សិស្សានុសិស្ស​

Published

on

​បងប្អូន​ពី​អេស​ស៊ីជី ចំនួន ៦២ នាក់​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង ការសាងសង់​ទីធ្លា​ក្នុង​បរិវេណ​សាលា​ដូង​ ដែល​ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​គិរី​រម្យ ដោយ​ប្រើប្រាស់​ដុំ​បេតុង ប្រមាណ ៣០ តោន ពី​រោងចក្រ​បេតុង​អេស​ស៊ីជី កាលពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០​។

ការសាងសង់​ទីធ្លា​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​សិស្សានុសិស្ស ឲ្យ​ដើរ​បាន​ងាយស្រួល​ជាពិសេស​ក្នុង​រដូវភ្លៀង ហើយក៏​ជា​ផ្នែក​មួយ​នៃ​គោលការណ៍ SCG Circular Way ដែល​បង្កើត​ឡើង​ ដើម្បី​ជំរុញ​ដល់​ការ​បន្ត​ប្រើប្រាស់​ឡើងវិញ ឬ​កែច្នៃ​ប្រើប្រាស់​ ដើម្បី​កាត់បន្ថយ​កាក សំណល់​ឲ្យ​ស្ថិត​ក្នុង កម្រិត​អប្បបរមា តាមរយៈ​ការប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព និង​ឲ្យ​បានជា​អតិបរមា នូវ​តម្លៃ​នៃ​ធនធាន ដែល​មាន​ស្រាប់​។​

​លោក អ៊ុក វណ្ណ​ដេ ស្ថាបនិក​សាលា​ដូង​គិរី​រម្យ បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “​អ្វីដែ​ល យើង​បាន​ធ្វើ​ការ​ជាមួយគ្នា​រយៈពេល​ពីរ​ថ្ងៃនេះ យើង​ទទួល​បាន​នូវ​ការ​ជួយ​ខ្លាំង​មែនទែន​ទៅលើ ទីធ្លា​ក្មេង​លេង ពេល​គាត់​ចេញពី​រៀន​ហើយ​លេង ទោះ​ជា​មាន​ភ្លៀង គាត់​នៅតែ​អាច​បន្ត​លេង​ដោយ មិនបាច់​ប្រឡាក់​ជើង ហើយ​មិន​រអិល​។ កិច្ច​ការដែល​ខ្ញុំ​និង អេស​ស៊ីជី កំពុងតែ​ធ្វើ​នេះ គឺ​យើង​តម្រង់​ទៅ​ជួយ ដល់​បរិស្ថាន មានន័យថា​យើង​ព្យាយាម​ប្រើ​របស់​ឲ្យ​អស់ពី​លទ្ធភាព យើង​ជួយ​ក្នុង​រូបភាព​ដ៏​ប្រសើរ ជា​គំរូ​ដល់​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ថា មុននឹង​បោះបង់​អី្វ​មួយ​ចោល យើង​ត្រូវតែ​ទម្លាក់​វា​ចូល​ទៅ​កន្លែង ដែល​ត្រឹមត្រូវ ដើម្បី​ទាញ​យក​ប្រយោជន៍​នៃ​ការបោះបង់​ហ្នឹង​ទៀត​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ធំធេង សម្រាប់​ការ​ផ្តល់​មក​នូវ​ដុំ​បេតុង​នេះ និង​អ្វីៗ​ជាច្រើន​ទៀត អរគុណ ច្រើន​មែនទែន​!”

​លោក វិរោទ ផា​ណិ​ជ្ជ​ភោ​ជ​ម៉ាន (Wirot Phanitphotchamarn) នាយក​ផ្នែក​លក់ និង​ទីផ្សារ របស់​ក្រុមហ៊ុន អេស​ស៊ីជី បាន​ពន្យល់​ថា “​អេស​ស៊ីជី និង ខេ ស៊ី​មេន​ផ្តោត​សំខាន់​ទៅលើ​ការប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព ​ដែល​យើង​ហៅថា SCG Circular Way​។ ហើយ​ពួក​យើង​ដឹង​ថា សាលា​ដូង​ ក៏​មាន​ការកែច្នៃ​ប្រើប្រាស់​សំរាម​ឲ្យ​ក្លាយ​ជា​របស់​មាន​ប្រយោជន៍ ដែល​នេះ​ជា​គោលដៅ​ដូចគ្នា​ទៅ​នឹង អេស​ស៊ីជី​។ យើង​សង្ឃឹមថា ការ​ចូល​រួម​មួយ​ ដែល​ល្អ​បែបនេះ​អាច​ចាត់ទុកជា​ចំណុច​ចាប់​ផ្តើម​ ដើម្បី​ក្រើនរំលឹក​ដល់​ប្រជាជន​ទាំងអស់​ ឲ្យ​ព្យាយាម​ប្រើ​អ្វីមួយ​ឲ្យ​អស់ពី​លទ្ធភាព​ សម្រាប់​សង្គម​តទៅ​!”​។​

​ថ្ងៃនេះ ជាថ្មី​ម្តង​ទៀត​បន្ថែម​ពីលើ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​ផ្សេងៗ​ជាច្រើន គ្រួសារ​អេស​ស៊ីជី បាន​បន្ត​ចូលរួម​ធ្វើអំពើ​ល្អ​ សម្រាប់​សង្គម និង​អនាគត​ប្រទេស​កម្ពុជា​។ ដូចដែល​គ្រប់គ្នា​នៅ អេស​ស៊ីជី តែង​ប្រើ​ពាក្យ​មួយ​ឃ្លា​ថា “​រឹងមាំ​ទាំង​អស់​គ្នា ដើម្បី​អនាគត​កម្ពុជា​ កាន់តែ​ប្រសើរ​។​” ​ជា​ការ​កត់សម្គាល់ អេស​ស៊ីជី គឺជា​ក្រុមហ៊ុន​ពហុ​សាជីវកម្ម​ដ៏​ធំ​មួយ​ ក្នុង​តំបន់​អាស៊ាន​ ដែល​តែង តែ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​សហគមន៍​ជា​ញឹកញាប់ ​តាមរយៈ​សកម្មភាព​សង្គម​របស់​ខ្លួន​ទាំង​ផ្នែក​អប់រំ ផ្នែក​សុខាភិបាល និង​ផ្នែក​បរិស្ថាន​ជាដើម៕

អត្ថបទពាណិជ្ជកម្ម​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម