ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ផ្តល់ការឧបត្ថម្ភគ្រឿងបរិភោគ សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា បានផ្តល់ការឧបត្ថម្ភមានជាអង្ករ គ្រឿងបរិភោគបរិភោគជាច្រើនមុខ ដើម្បីយកទៅចែកជូនបងប្អូនសមាជិកសមាជិកាប្រកបរបររកស៊ីក្រៅប្រព័ន្ធ ដែលមានជីវភាពខ្វះខាតដោយសារវិធានការបិទខ្ទប់នៅមូលដ្ឋានរាជធានីភ្នំពេញ ។

លោក ឯ សុភាស់ តាំងនាមឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងសមាជិកសមាជិកាទាំងអស់ នៃសមាគមនិងចលនាទាំងមូល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតនូវទឹកចិត្តដ៏ប្រពៃរបស់ ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ដែលតែងតែយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់បងប្អូនដែលមានការលំបាកគ្រប់ទិសទី ពិសេសលោកទាំងពីរបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគនៅពេលនេះ។

អំណោយដែលឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា បានផ្តល់ការឧបត្ថម្ភរួមមាន៖
១-អង្ករ ១,១០០ បេ/២៥Kg ស្មើ ២៧,៥ តោន
២-ត្រីខ ១,១០០ កេសតូច/១០ កំប៉ុង ស្មើ ១១,០០០ កំប៉ុង
៣-មី ១,១០០ កេសតូច
៤-ម៉ាស់ ១,១០០ ប្រអប់តូច/៥០ ម៉ាស ស្មើ ៥៥,០០០ ម៉ាស់
៥- ជែលលាងដៃ ដបធំ ១,១០០ ដប

គ្រឿងឧបភោគបរិភោគទាំងនេះ បានចែកជូនបងប្អូនដល់សមាជិកសមាជិករស៊ីក្រៅព័ន្ធមានការខ្វះខាត នៅមូលដ្នានរាជធានីភ្នំពេញក្នុងខណ្ឌចំនួន ៧ រួមមាន÷ 1- ខណ្ឌមាន័យ, 2- ខណ្ឌដង្កោ, 3- ខណ្ឌពោធិ៍សែនជ័យ, 4- ខណ្ឌព្រែកព្នៅ, 5- ខណ្ឌសែនសុខ, 6- ខណ្ឌកំបូល, 7- ខណ្ឌទួលគោក សរុបមានចំនួន ១,១០០ គ្រួសារ។





-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា