ព័ត៌មានជាតិ
អភិបាលរាជធានីល្បាតតាមរថយន្ត នៅតាមតំបន់បិទខ្ទប់ពណ៌លឿងទុំ និងតំបន់ក្រហម ដើម្បីពិនិត្យពីការអនុវត្តវិធានការបិទខ្ទប់
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងរសៀលថ្ងៃទី០១ខែឧសភានេះ បានល្បាតតាមរថយន្តនៅក្នុងមូលដ្ឋានមួយចំនួននៅក្នុងរាជធានីភ្នំពេញ ពិសេសនៅតំបន់ខ្ទប់ពណ៏លឿងទុំ និងតំបន់ក្រហម ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/AA1-3.jpg)
ការល្បាតនេះធ្វើឡើងនៅតាមផ្លូវតូច ធំនានា ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែន ជ័យខណ្ឌសែនសុខ និងខណ្ឌទួលគោក ក្នុងគោលបំណងតាមដាន ត្រួតពិនិត្យទីតាំងបិទខ្ទប់និងនៅតាមមូលដ្ឋានទាំងនោះ ដើម្បីចង់ដឹងថា អាជ្ញាធរខណ្ឌ ក៏ដូចជាកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដែលដាក់នៅតាមគោលដៅទាំងនោះ បានបំពេញការងារតាមការណែនាំ របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្នុងកម្រិតណា ហើយកម្លាំង ដែលបានណែនាំអោយធ្វើការល្បាតក្នុងមូលដ្ឋានបិទខ្ទប់នោះ អនុវត្តបានក្នុងកម្រិតណាដែរ លើវិធានការបិទខ្ទប់ ដើម្បីបង្ការទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវីដ-១៩នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/AA3-2-3-1024x768.jpg)
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នៅសាលារាជធានីភ្នំពេញ ស្តីពីវិធានការផ្សេង ចំពោះតំបន់ពណ៌លឿង លឿងទុំ និង តំបន់ក្រហម ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ កាលពីចុងខែមេសានេះ លោកឃួង ស្រេង បានបញ្ជាក់ហើយថា តំបន់ក្រហមគឺជាតំបន់ដែលអាជ្ញាធររាជធានីភ្នំពេញធ្វើការបិទខ្ទប់១០០% ហើយតំបន់រឿងទុំ ក៏ជាតំបន់មួយ ដែលអាជ្ញាធររាជធានីភ្នំពេញ ត្រូវបិទខ្ទប់យ៉ាងម៉ឺងម៉ាត់ផងដែរ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/AA3-1-2.jpg)
ការងារនេះ លោកអភិបាលបានជម្រុញអោយអាជ្ញាធរខណ្ឌនិងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវតែអនុវត្តអោយមានប្រសិទ្ធភាព ដើម្បីកាត់អោយបានការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕
អត្ថបទ៖ ស្រីរ័ត្ន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង