ព័ត៌មានជាតិ
មាមីងប្រាប់ថាម្តាយស្លាប់ ថែមទាំងម្ចាស់ផ្ទះដេញពីផ្ទះជួល នារីវ័យ ១៨ ឆ្នាំ ប៉ងលោតទឹកសម្លាប់ខ្លួន លើស្ពានជ្រោយចង្វារ
នារីកម្មកររោងចក្រម្នាក់ បន្ទាប់ពីទទួលដំណឹងពីមាមីងប្រាប់ថា ម្ដាយរបស់ខ្លួនបានស្លាប់ដោយសារជំងឺក្អួតធ្លាក់ឈាម ហើយម្យ៉ាងត្រូវបានម្ចាស់ផ្ទះជួលដេញមិនឲ្យស្នាក់នៅបន្ត ព្រោះគ្មានលុយឲ្យថ្លៃឈ្នួល បានប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារ តែបានកម្លាំងសមត្ថកិច្ចឃាត់ទាន់ពេលកាលពីរសៀលថ្ងៃទី០២ខែឧសភាឆ្នាំ២០២១។

នារីជាកម្មកររោងចក្រដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននោះ ត្រូវបានគេស្គាល់តែឈ្មោះជឿនជឹម អាយុ 18 ឆ្នាំជាកម្មកររោងចក្រនៅម្ដុំផ្សារបែកចាននិងស្នាក់នៅផ្ទះជួលម្ដុំជម្ពូវ័នក្នុងខណ្ឌពោធិសែនជ័យនិងមានស្រុកកំណើតនៅខេត្តព្រះវិហារ។
នារីដែលប៉ុនប៉ងធ្វើអត្តឃាត បានបំភ្លឺប្រាប់សមត្ថកិច្ចថា មូលហេតុដែលខ្លួនចង់បញ្ចប់ជីវិតនេះគឺដោយសារបងប្អូនបានខលប្រាប់ថាម្ដាយរបស់នាងបានស្លាប់ ដោយសារតែកើតជំងឺក្អួតធ្លាក់ឈាម។

ម្យ៉ាងវិញទៀតត្រូវបានបងប្អូនដែលរស់នៅនៅស្រុកតិះដៀលនាងថានៅង៉ាប់ភ្នំពេញចុះ មិនមកមើលម្តាយទុកឲ្យម្តាយឈឺស្លាប់។ ពេលដែលឮមិងមាប្រាប់ដូច្នេះ ធ្វើឲ្យនាងពិបាកចិត្តមិនអាចទៅចូលរួមធ្វើបុណ្យសពឲ្យម្តាយបាន។ ម្យ៉ាងវិញទៀត នាងត្រូវបានខាងម្ចាស់ផ្ទះជួលបណ្តេញចេញពីផ្ទះជួលនៅថ្ងៃនេះតែម្តងព្រោះតែនាងមិនមានលទ្ធភាពបង់ថ្លៃបន្ទប់ជួល ព្រោះតែអត់ការងារនាពេលបិទផ្ទប់កូវីតនេះទៀតទើបនាងបានសម្រេចចិត្តមកស្ពានជ្រោយចង្វារនេះដើម្បីលោតទឹកសម្លាប់ខ្លួនដូច្នេះតែម្តង។

ជាមួយគ្នានោះដែរ នារីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននោះ ត្រូវបានសមត្ថកិច្ចណែនាំកុំឲ្យមានគំនិតចង់សម្លាប់ខ្លួនដូច្នេះតទៅទៀត ត្រូវគិតឲ្យបានវែងឆ្ងាយធ្វើជាមនុស្សកុំអោយគិតខ្លី ត្រូវខំរកលុយរកកាក់ពេលចប់រដូវកាលជំងឺកូវីតនេះទៅនឹងអាចមានលុយកាកទៅធ្វើបុណ្យជូនម្ដាយបានហើយ៕
អត្ថបទ៖ រស្មី

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង