Connect with us

ព័ត៌មានជាតិ

លោក វង សូត អំពាវនាវ​ពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​នូវ​អនុសាសន៍​ដ៏​ម៉ឺងម៉ាត់​របស់​ សម្ដេច​តេ​ជោ ​ហ៊ុន សែន

បានផុស

នៅ

លោក វង សូត ថ្លែង​នូវ​ការ​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវតែ​បន្ត​អនុវត្ត​ឲ្យ​បាន​នូវ​អនុសាសន៍​ដ៏​ម៉ឺងម៉ាត់​របស់ ​សម្តេច​តេ​ជោ​ ហ៊ុន សែន គឺ ​៣​ កុំ​ ៣​ ការពារ​ តែម្ដង​ ដើម្បី​រួមគ្នា​អនុវត្ត​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល គឺ​ក្នុង​គោលបំណង​កាត់ផ្តាច់​ការចម្លង​ នៃ​ព្រឹត្តិការណ៍ ២០​ កុម្ភៈ​ នេះ​ឲ្យ​អស់ពី​ទឹកដី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង ​យុវ​នីតិសម្បទា និង ​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះ​ពង្រឹង​មូលដ្ឋាន​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ​ថ្លែង​បែបនេះ ​ខណៈ​អញ្ជើញ​ចុះ​ផ្សព្វផ្សាយ​វិធានការ​ បង្ការ និង​ ទប់ស្កាត់​ការ​រីក​រាលដាល​ នៃ​ជំងឺ​កូ​វីដ​-១៩ ដល់​អាជ្ញាធរ​ស្រុក ឃុំ កាល​ម្សិលមិញ ​ដោយ​បាន​នាំយក​នូវ​គ្រឿង​ឧបភោគបរិភោគ សម្ភារៈ និង​ថវិកា​មួយចំនួន​ ប្រគល់​ជូន​អាជ្ញាធរ​ស្រុក​ពញាក្រែក ទុក​សម្រាប់​ប្រើប្រាស់​តាម​ការ​ចាំ​បាច់​។​

​លោក​រដ្ឋមន្ត្រី​ បាន​ថ្លែង​ថា បច្ចុប្បន្ន​តំបន់​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចាត់​ចូល​ជា​តំបន់​ប្រឈម​ខ្លាំង ​គឺ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ខណៈ​ក្រុងព្រះសីហនុ ក៏មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ច្រើន​ណាស់ដែរ។​ ដូចនេះ ​បងប្អូន​ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​គ្រប់ពេលវេលា​ដោយ​អនុវត្ត​ឲ្យ​បាន​នូវ​វិធាន​សុខាភិបាល ​ពិសេស​អនុសាសន៍​របស់ ​សម្តេច​តេ​ជោ​ ៣ ​កុំ​ ៣​ ការពារ​តែម្ដង​ ពីព្រោះថា គិត​មក​ត្រឹម​ថ្ងៃនេះ ​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩​នេះ ​បាន​ផ្តាច់​អាយុជីវិត​ពលរដ្ឋ​ខ្មែរ​ជិត​ ១០០ ​នាក់​ និង​ ឆ្លង​ជាង ​១​ ម៉ឺន​នាក់​ហើយ​។​

​ជាមួយគ្នានេះ ​លោក​រដ្ឋមន្ត្រី​ ក៏បាន​រំលឹក​ផង​ដែរ​ថា ចំពោះ​ថវិកា នៃ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ វិញ​ បើទោះបីជា​អ្នក​ទទួល​ផល មិនទាន់បាន​ទៅ​បើកប្រាក់​របស់ខ្លួន​នៅពេលនេះ​ក្តី ក៏​ថវិកា​ទាំងនោះ មិនបាន​បាត់បង់​ទៅណា​ដែរ ពោល​គឺ​ ថវិកា​ទាំងនោះ នឹង​បន្ត​នៅ​ក្នុង​គណនេយ្យ​របស់​ខ្លួន ដែល​បងប្អូន ​នឹង​អាច​ទៅ​បើក​នា​ពេល​ក្រោយ​ទៀត​បាន​គ្រប់ពេលវេលា​ទាំងអស់​៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម